Alynana Media Cambodia
Icon Collap
clinic narit

សេដ្ឋកិច្ចសេដ្ឋកិច្ច អាមេរិក​ កើន ២.៤ ភាគរយនៅត្រីមាសទី​២

Media LNN | Jul 28, 2023
សេដ្ឋកិច្ចសេដ្ឋកិច្ច អាមេរិក​ កើន ២.៤ ភាគរយនៅត្រីមាសទី​២
Clinic narith

បើយោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យវិភាគសេដ្ឋកិច្ចនៃទីភ្នាក់ងារក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានឲ្យដឹងថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅត្រីមាសទី២ ចន្លោះខែមេសាដល់ខែមិថុនា បានកើនឡើង ២.៤ ភាគរយដែលច្រើនជាងការវិភាគរបស់អ្នកសេដ្ឋកិច្ច​ដែលមានត្រឹមតែ ១.៨ ​ភាគរយប៉ុណ្ណោះ ។

US-dollar-1-scaledក្រសួងពាណិជ្ជកម្មបានលើកឡើងថា កំណើននៃផលិតផលក្នុងស្រុកសរុប (GDP) បានឆ្លុះបញ្ចាំងពីការកើនឡើងនៃការចំណាយរបស់អ្នកប្រើប្រាស់ ការវិនិយោគមិនមែនលំនៅឋាន ការចំណាយរបស់រដ្ឋ ការវិនិយោគសារពើភ័ណ្ឌឯកជន ក៏ដូចជាការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ ប៉ុន្តែ​​ការនាំចេញ និងនាំចូលបែរជាធ្លាក់ចុះវិញ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតី Joe Biden បាននិយាយថា សេដ្ឋកិច្ចអាមេរិកកំពុងកើនឡើង ការវិនិយោគលើអាជីវកម្មឯកជនមានភាពរឹងមាំ ហើយការវិនិយោគលើរោងចក្រផលិតបានរួមចំណែកដល់កំណើនជាច្រើនក្នុងរយៈពេល ៤០ ឆ្នាំ ហើយមិនតែប៉ុណ្ណោះ អតិផរណាក៏កំពុងធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ។71e40801946a758b5ec25903276459a3-80

 

ជាចុងក្រោយលោកបានបញ្ជាក់ថា ភាពអត់ការងារធ្វើនៅតែស្ថិតនៅជិតកម្រិតទាបបំផុត ហើយអតិផរណាបានធ្លាក់ចុះ ២ ភាគ ៣ ខណៈដែលប្រាក់ឈ្នួល គឺខ្ពស់ជាងកាលពីមុនជំងឺរាតត្បាតកូវីដទៅទៀត ៕