Alynana Media Cambodia
Icon Collap
clinic narit

វិស័យឯកជនបង្ហាញការព្រួយបារម្ភ ជុំវិញការពន្យារពេលជ្រើសរើសនាយករដ្ឋមន្ត្រីថៃ

Media LNN | Aug 01, 2023
វិស័យឯកជនបង្ហាញការព្រួយបារម្ភ ជុំវិញការពន្យារពេលជ្រើសរើសនាយករដ្ឋមន្ត្រីថៃ
Clinic narith

វិស័យឯកជន កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការ​ពន្យារ​ពេលក្នុងការបង្កើតរដ្ឋាភិបាលថ្មី អាចនឹងនាំឱ្យមានភាពមិនច្បាស់លាស់ទៅលើផ្នែកនយោបាយ និងគោលនយោបាយសាធារណ:កាន់តែច្រើន ហើយអាចនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ច ផងដែរ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។កាលពេលថ្មីៗនេះ ការិយាល័យប្រជាពលរដ្ឋបានស្នើសុំឱ្យតុលារធម្មនុញ្ញថៃ ពិចារណា​បដិសេធ​ការតែងតាំងលោក ភីថា លីមចារើនរ៉ាត់ មេដឹកនាំគណបក្សឆ្ពោះទៅមុខ ជានាយករដ្ឋមន្ត្រីថ្មី ហើយថែមទាំងបានស្នើសុំឱ្យមានការពន្យាពេលការបោះឆ្នោតរហូតដល់តុលាការធ្វើសេចក្តីសម្រេច។ ដូច្នេះហើយ គេនៅមិនទាន់ដឹងច្បាស់ថា តើពេលណាការបោះឆ្នោតសភាបន្ទាប់ សម្រាប់ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នឹងត្រូវធ្វើឡើងនោះឡើយ។11-4.2e16d0ba.fill-960x540-30

យ៉ាងណាមិញ ជុំវិញការពន្យារពេលនេះ លោក Kampon Adireksombat អនុប្រធានទី១ និងជាប្រធានក្រុមនៅធនាគារ SCB Chief Investment Office (SCB CIO) បានបង្ហាញពីក្តីកង្វល់ធំៗមួយចំនួន ដែលអាចកើតមាននៅក្នុងចំណោមសហគមន៍វិនិយោគ ក្នុងពេលឥឡូវនេះ គឺភាពមិនច្បាស់លាស់ទៅផ្នែកនយោបាយ និងគោលនយោបាយ ដែលរំពឹងថានឹងកាន់តែចុះខ្សោយ បន្ទាប់ពីមានការបោះឆ្នោត។

មិនតែប៉ុណ្ណោះ លោកបានបន្ថែមថា ៖ ” រហូតមកដល់ពេលនេះ យើងនៅតែត្រូវដោះស្រាយជាមួយនឹងភាពមិនច្បាស់លាស់។ រាល់គោលនយោបាយរបស់គណបក្សនយោបាយទាំងនោះ តែមានគុណសម្បត្តិ និងគុណវិបត្តិ។ ហើយចំពោះគោលនយោបាយរបស់ពួកគេ អាចនឹងមានផលប៉ះពាល់ផ្សេងៗគ្នា នៅទូទាំងវិស័យអាជីវកម្ម ដូចដែលយើងបានសង្កេតឃើញពីផ្សារហ៊ុនថៃ (SET) និងវិស័យឯកជន ក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយនេះ” ។

លោកបន្តទៀតថា ៖ ” ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងជឿជាក់ថាកត្តាដ៏សំខាន់ គឺការរីកចម្រើនលើទីផ្សារភាគហ៊ុន នៅពេលរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ ប៉ុន្តែការពន្យាពេលកាន់តែយូរ ការចំណាយកាន់តែច្រើន ហើយមិនត្រឹមតែអ្នកវិនិយោគប៉ុណ្ណោះទេ គឺមនុស្សគ្រប់គ្នា ថែមទាំងប្រជាជនធម្មតាផងដែរ ដែលនឹងត្រូវទទួលបន្ទុក” ។

ដោយឡែក លោក Aat Pisanwanich នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិ (CITS) បានធ្វើការព្រមានផងដែរថា អស្ថិរភាពនយោបាយក្នុងស្រុក អាចនឹងបណ្តាលឱ្យប្រទេសថៃ បាត់បង់ឱកាស ក្នុងការទាក់ទាញការវិនិយោគពីបរទេស ហើយអាចនឹងកាត់បន្ថយ GDP មកនៅតិចជាង ៣% នៅឆ្នាំនេះ ។

លោកបន្តទៀតថា ការពន្យារពេលនៃការបង្កើតរដ្ឋាភិបាលថ្មី នឹងពន្យារពេលដល់ការផ្តល់ថវិកាសម្រាប់ឆ្នាំ ២០២៤ និងផ្អាកការវិនិយោគរបស់រដ្ឋាភិបាល រួមទាំងអាចកាត់បន្ថយប្រាក់ចំណូលលើវិស័យធុរកិច្ច ដែលបានមកពីការដេញថ្លៃសម្រាប់គម្រោងរដ្ឋាភិបាល ខណ:ពេលដែលការប្រើប្រាស់ក្នុងស្រុកក៏អាចនឹងប៉ះពាល់ ក្នុងកម្រិតជាក់លាក់មួយ ផងដែរ។

ជាងនេះទៅទៀត លោក Aat បានសង្កត់ធ្ងន់ថា អ្វីដែលកាន់តែសំខាន់ជាងនេះទៀត ការពន្យារពេលនេះ នឹងធ្វើឱ្យទំនុកចិត្តកាន់តែចុះខ្សោយ ក្នុងចំណោមអ្នកវិនិយោគបរទេស នៅក្នុងប្រទេសថៃ ដោយសារពួកគេនឹងបញ្ឈប់ការវិនិយោគ ហើយរង់ចាំមើលថា តើរដ្ឋាភិបាលថ្មីនឹងចាត់វិធានការបែបណា៕