Alynana Media Cambodia
Icon Collap
clinic narit

អត្រាអតិផរណាឡាវធូរស្រាលបន្តិចនៅត្រឹម ២៧.៨ភាគរយក្នុងខែកក្កដាឆ្នាំនេះ

Media LNN | Aug 01, 2023
អត្រាអតិផរណាឡាវធូរស្រាលបន្តិចនៅត្រឹម ២៧.៨ភាគរយក្នុងខែកក្កដាឆ្នាំនេះ
Clinic narith

ទិន្នន័យផ្លូវការបានបង្ហាញថា អត្រាអតិផរណាពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងប្រទេសឡាវ បានថយចុះមកនៅត្រឹម ២៧.៨ភាគរយនៅក្នុងខែកក្កដា ធ្លាក់ចុះពី ២៨.៦៤ភាគរយកាលពីខែមិថុនា។967aec83ef58ffa0e49454cf0734c788-132

ការធ្លាក់ថ្លៃនៃប្រាក់គីបរបស់ប្រទេសឡាវ គឺជាកត្តាចម្បងមួយដែលជំរុញឱ្យមានអតិផរណា។ នៅក្នុងខែកក្កដា ការកើនឡើងតម្លៃទំនិញប្រើប្រាស់ត្រូវបានជំរុញជាចម្បងដោយប្រភេទអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល ដែលបានកើនឡើង ៣៧.៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគេហទំព័រការិយាល័យស្ថិតិឡាវ។ 11-4.2e16d0ba.fill-960x540-32

តាមពីក្រោយដោយប្រភេទសណ្ឋាគារ និងភោជនីយដ្ឋាន ៣២.៨ភាគរយ, ប្រភេទសម្លៀកបំពាក់ និងស្បែកជើង ២៨,៥ភាគរយ, ទំនិញក្នុងផ្ទះ ២៤,៧ភាគរយ និងប្រភេទសេវាថែទាំសុខភាព និងថ្នាំពេទ្យ ២០,៨ភាគរយ។