Alynana Media Cambodia
Icon Collap
clinic narit

ភ្ញៀវទេសចរជាង ២លាន ៦៤ម៉ឺននាក់ បានចូលទស្សនាក្នុងតំបន់អង្គរ នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣

Media LNN | Aug 01, 2023
ភ្ញៀវទេសចរជាង ២លាន ៦៤ម៉ឺននាក់ បានចូលទស្សនាក្នុងតំបន់អង្គរ នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣
Clinic narith

មន្ដ្រីជំនាញផ្នែកទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រំហូរភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិ បានទៅទស្សនារមណីយដ្ឋានអង្ករ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នេះ មានចំនួនជាង ២លាន ៦៤ម៉ឺន ៣ពាន់នាក់ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបទៅ នឹងឆ្នាំ២០២២។​71e40801946a758b5ec25903276459a3-98លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌អង្គរ និងសារមន្ទីរបទកដ្ឋានបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះថា ក្នុងចំណោមភ្ញៀវទសចរជាតិ និងអន្ដរជាតិ ២លាន៦៤ម៉ឺន៣ពាន់នោះ មានរំហូរភ្ញៀវទេសចរខ្មែរចំនួន ២លាន ២០ម៉ឺន៣ ៦៩៦ នាក់ និងភ្ញៀវទេសចរអន្ដរជាតិទិញ សំបុត្រចូលទស្សនាអង្គរមានចំនួន ៤៣ម៉ឺន ៩ ៣៦៥នាក់ ខណ:ដែលឆ្នាំ២០២២កន្លងមក មានភ្ញៀវបរទេសមកទស្សនាតំបន់អង្គរត្រឹមតែ ៨ម៉ឺន ៣៨៥៤ ប៉ុណ្ណោះ។ លោកបន្តថា ចាប់ពី ខែតុលាឆ្នាំ២០២៣ខាងមុខនេះ ភ្ញៀវទេសចរអាចនឹងកើនឡើង ខណៈដែលរាជរដ្ឋាភិបាល បើកឱ្យដំណើរការព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ នៅពាក់កណ្ដាលខែតុលា ខាងមុខ។​

យោងតាមសេចក្ដីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរបានបង្ហាញថា នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ចំនួនភ្ញៀវចរបរទេស និងចំណូលដែលទទួលបានពីការលក់ប័ណ្ណចូល ទស្សនារមណីយដ្ឋានអង្គរ មានចំនួន៥ម៉ឺន៣៥៩៦នាក់ បើធៀបរយៈពេលដូចគ្នា នឹងឆ្នាំ២០២២ កើនឡើងជាង១២៤ភាគរយ។ ចំណូលថវិកា២លាន៤៣ម៉ឺន៩៩២៧ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២២ កើនឡើងជាង១៥៤ភាគរយ។ ចំណូលមូលនិធិមន្ទីរពេទ្យ គន្ធបុប្ផាសម្រាប់ខែកក្កដា ឆ្នាំ២០២៣ ចំនួន ១០ម៉ឺន៧១៩២ដុល្លារ៕