Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជារកចំណូលបានជាង៧០០លានដុល្លារពីការនាំចេញស្បែកជើងក្នុងឆមាសទី១ឆ្នាំ២០២៣

Media LNN | Aug 02, 2023
កម្ពុជារកចំណូលបានជាង៧០០លានដុល្លារពីការនាំចេញស្បែកជើងក្នុងឆមាសទី១ឆ្នាំ២០២៣
Clinic narith

71e40801946a758b5ec25903276459a3-101ភ្នំពេញ៖ ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន៧០០.៦១ លានដុល្លារអាម៉េរិក ពីវិស័យនាំចេញស្បែកជើង ហើយតួលេខនេះមានការធ្លាក់ចុះចំនួន ១៧.២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមសេចក្ដីប្រកាសរបស់សមាគមស្បែកជើងកម្ពុជានៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។11-4.2e16d0ba.fill-960x540-40ក្រៅពីនេះ សេចក្ដីប្រកាសបានបញ្ជាក់ថា ក្នុងខែមិថុនាឆ្នាំ២០២៣ វិស័យនាំចេញស្បែកជើងនៅកម្ពុជាបានផ្តល់ចំណូលចំនួន ១៤២.០៦លានដុល្លារ កើនឡើង១៧ភាគរយបើធៀបនឹងខែមុន ប៉ុន្តែវាធ្លាក់ចុះ១.៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ទន្ទឹមនឹងនេះ សមាគមស្បែកជើងកម្ពុជាបានសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំសិក្ខាសាលា និងកម្មវិធីជាច្រើនដើម្បីលើកស្ទួយវិស័យនាំចេញស្បែកជើងនៅកម្ពុជា ហើយជាក់ស្ដែងកាលពីថ្ងៃទី១២-១៤ ខែកក្កដា ឆ្នាំ២០២៣ លោក Ben Kao អគ្គលេខាធិការសមាគមស្បែកជើងកម្ពុជាជាមួយអ្នកផ្គត់ផ្គង់ស្បែកជើងនៅកម្ពុជា ក្នុងនាមជាតំណាងឧស្សាហកម្មបានចូលរួមពិព័រណ៌ស្បែកជើង និងស្បែកអន្តរជាតិលើកទី២៣-វៀតណាមឆ្នាំ២០២៣។900x450-3ពិព័រណ៌ពាណីជ្ជកម្មនេះ គឺជាពិព័រណ៌ដ៏ទូលំទូលាយមួយនិងឈានមុខគេមួយសម្រាប់ឧស្សាហកម្មស្បែកជើង និងស្បែកនៅក្នុងតំបន់អាស៊ាន។ ព្រឹត្តិការណ៍នេះបានបង្ហាញពីភាពខុសគ្នានៃម៉ាស៊ីនផលិតស្បែកជើងទំនើប ម៉ាស៊ីនផលិតស្បែក សម្ភារៈ និងគ្រឿងបន្លាស់ផ្សេង។ ពិព័រណ៌នេះបានផ្តល់ឱកាសសម្រាប់អាជីវកម្ម វិនិយោគិន និងអ្នកទិញដើម្បីទស្សនា លើកកម្ពស់ការតភ្ជាប់ពាណិជ្ជកម្ម ទាក់ទាញអតិថិជនដែលមានសក្តានុពល និងស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគ៕