Alynana Media Cambodia
Icon Collap
clinic narit

មាសដុំអាចឡើងថ្លៃខ្ពស់ជាង ២០០០ដុល្លារក្នុងមួយអោននៅឆ្នាំនេះ

Media LNN | Aug 02, 2023
មាសដុំអាចឡើងថ្លៃខ្ពស់ជាង ២០០០ដុល្លារក្នុងមួយអោននៅឆ្នាំនេះ
Clinic narith

(បាងកក)៖ ក្រុមហ៊ុន YLG Bullion & Futures បានឱ្យដឹងថា តម្លៃមាសដុំត្រូវបានរំពឹងថានឹងកើនឡើងខ្ពស់ជាង ២ ០០០ដុល្លារអាមេរិកក្នុងមួយអោន (៨,៣ជី) នៅចុងឆ្នាំនេះក្នុងគ្រាពេលមានការរំពឹងថានឹងមានការធ្លាក់ចុះសេដ្ឋកិច្ចនៅអាមេរិក និងអឺរ៉ុប ភាពតានតឹងកត្តាភូមិសាស្ត្រនយោបាយកាន់តែខ្លាំង និងការដំឡើងអត្រាការប្រាក់តិចជាងមុន។11-4.2e16d0ba.fill-960x540-41

លោកស្រី Tipa Nawawattanasub នាយកប្រតិបត្តិក្រុមហ៊ុន YLG ដែលជាក្រុមហ៊ុនជួញដូរមានឈានមុខគេមួយ បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ការកើនឡើងអត្រាការប្រាក់បានធ្វើឱ្យការវិនិយោគលើមាសមិនមានភាពទាក់ទាញនាពេលថ្មីៗនេះ ប៉ុន្តែឥឡូវនេះអត្រានេះកើនជិតដល់ចំណុចកំពូលហើយ ហើយប្រាក់ដុល្លារអាមេរិកកំពុងធ្លាក់ចុះ ដែលកត្តាបែបនេះកំពុងជួយជំរុញតម្លៃមាស។

លោកស្រីមានប្រសាសន៍ថា៖ «នៅពេលអត្រាការប្រាក់ធ្លាក់ចុះ វានឹងក្លាយជាឱកាសក្នុងការវិនិយោគលើមាស»។

កាលពីសប្តាហ៍មុន ធនាគារកណ្តាលអាមេរិកបានប្រកាសពីការដំឡើងអត្រាការប្រាក់គោនយោបាយរបស់ខ្លួន ០,២៥% ដល់កម្រិត ៥,២៥-៥,៥០% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២២ឆ្នាំ។

ក្រុមហ៊ុន YLG រំពឹងថា ធនាគារកណ្តាល Fed នឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅឆ្នាំនេះ។ បន្ទាប់ពីនោះ អាចនឹងមានរយៈពេលពី ៣ ទៅ ៥ឆ្នាំ សម្រាប់មាស ដែលត្រូវបានគេរំពឹងថានឹងឡើងថ្លៃ។ នេះបើយោងតាមក្រុមហ៊ុន YLG។
ជាធម្មតា មាសត្រូវបានគេយល់ថាជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាព ដោយមានតម្រូវការខ្ពស់ជាពិសេសក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច។

លោកស្រី Tipa បានបន្ថែមថា៖ «សព្វថ្ងៃ សេដ្ឋកិច្ចពិភពលោកប្រឈមនឹងភាពមិនប្រាកដប្រជាជាច្រើន ហើយមានតែអាស៊ីប៉ុណ្ណោះដែលមានកំណើនវិជ្ជមាន។ ទន្ទឹមនឹងនោះដែរ បញ្ហាភូមិសាស្ត្រនយោបាយបានកើនឡើងកាន់តែខ្លាំងទាំងជម្លោះរវាងចិននិងអាមេរិក និងរុស្ស៊ីនិងអ៊ុយក្រែន ហើយចាំបាច់ត្រូវពិនិត្យតាមដាន»។

អ្នកស្រីបានបន្ថែមថា ដូច្នេះវាអាចថា មាសអាចឡើងថ្លៃដល់កម្រិតខ្ពស់ថ្មីនៅចុងឆ្នាំនេះ៕

ប្រសិនបើតម្លៃមាសកើនឡើងខ្ពស់ជាង ២ ០៧៩ដុល្លារក្នុងមួយអោននៅចុងឆ្នាំ វាមានឱកាសដែលថានឹងបន្តកើនឡើងដល់ ២ ៤០០ដុល្លារក្នុងមួយអោនន។ ដូច្នេះហើយក្រុមហ៊ុន YLG ណែនាំវិនិយោគិនឱ្យប្រមូលមាសនៅតម្លៃ ១ ៩០០ដុល្លារក្នុងមួយអោន៕