សម្រាប់អ្នកដែលសិក្សាភូមិសាស្ត្រ ប្រាកដជាជាស្គាល់ប្រទេសដែលតូចជាងគេបំផុតក្នុងពិភពលោកគឺ Vatican នៅអឺរ៉ុប។ ប៉ុន្តែនៅក្នុងព័ត៌មានក្រៅផ្លូវការ ក៏មានប្រទេសដែលតូចជាង Vatican ទៅទៀត នោះគឺប្រទេស Principality of Sealand មានទីតាំងនៅតំបន់ឆ្នេរនៃប្រទេសអង់គ្លេស។
ប្រទេសនេះត្រូវបានសាងសង់ដោយស៊ីម៉ងត៍ដ៏ធំមួយ។ វាមានចម្ងាយប្រហែល ១២ គីឡូម៉ែត្រពីឆ្នេរសមុទ្រ Suffolk ប្រទេសអង់គ្លេស ដែលជាតំបន់នៃទឹកអន្តរជាតិ។ កាលពីមុន ទីតាំងនេះត្រូវបានគេប្រើជាបន្ទាយដែលសាងសង់ដោយជនជាតិអង់គ្លេសក្នុងអំឡុងសង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ ១៩៦៧ ដើម្បីការពារប្រឆាំងនឹងការលុកលុយរបស់កងទ័ពជើងទឹកនៅតាមឆ្នេរសមុទ្រ។
ក្រោយមក Sealand ត្រូវបានគេប្រើជាទីតាំងសម្រាប់វិទ្យុចោរសមុទ្រ ដោយមន្ត្រីកងទ័ពអង់គ្លេស លោក Roy Bates ។ ដែលជាការពេញនិយមយ៉ាងខ្លាំងសម្រាប់ប្រជាជនអង់គ្លេសក្នុងទសវត្សរ៍ទី ៦០ ។ Sealand បានក្លាយជាតំបន់ជម្លោះនៃការកាន់កាប់រវាងជនជាតិអាល្លឺម៉ង់ ហូឡង់ និងអង់គ្លេស រហូតដល់ទីបំផុត Sealand បានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ Michael Roy Bates ដែលជាកូនប្រុសរបស់ Roy Bates រហូតមកដល់សព្វថ្ងៃនេះ និងបានបម្រើជា Grand Master of Sealand ផងដែរ។បច្ចុប្បន្នប្រទេសនេះមានប្រជាជនត្រឹមតែ ២៧ នាក់ប៉ុណ្ណោះ។ បន្ទាប់ពីការប្រកាសឯករាជ្យ គ្រួសារ Bates ដែលជាស្ថាបនិកបានលើកទង់ជាតិ Sealand ដោយសន្យាថានឹងផ្តល់សេរីភាព និងយុត្តិធម៌ដល់មនុស្សទាំងអស់ដែលរស់នៅក្រោម។ Sealand បានបង្កើតអ្វីគ្រប់យ៉ាងដែលអ្នកចង់បានពីប្រទេសឯករាជ្យមួយ៖ រដ្ឋាភិបាលដែលមានមុខងារ លិខិតឆ្លងដែន ប្រជាជនអចិន្ត្រៃយ៍ រដ្ឋធម្មនុញ្ញ រូបិយប័ណ្ណ ត្រា និងមធ្យោបាយដើម្បីការពារអធិបតេយ្យភាព។
រហូតមកដល់ពេលនេះទោះបីជាធនធាននិងកត្តានោះគ្រប់គ្រាន់ដើម្បីក្លាយជាប្រទេសមួយ ប៉ុន្តែ Sealand មិនត្រូវបានប្រទេសជាច្រើនទទួលយកថាជាប្រទេសមួយផ្សេងទៀតនៃពិភពលោកនោះទេ។ នេះក្លាយជារឿងរបស់ប្រទេសតូចបំផុតក្នុងពិភពលោកដែលមិនទាន់ត្រូវបានគេទទួលស្គាល់។ ប៉ុន្តែមិនទំនងថានៅថ្ងៃអនាគតប្រទេសលើទឹក អាចនឹងត្រូវបានចុះបញ្ជីជាប្រទេសថ្មីរបស់ពិភពលោកនោះទេ៕