សីតុណ្ហភាពអតិបរិមាក្នុងរយៈពេលពីរសប្តាហ៍ខាងមុខទៀតនេះនៅក្នុងប្រទេសសង្ហិបុរី ទំនងជាស្ថិតនៅក្រោម ៣៤អង្សារសេ ហើយអាចនឹងឡើងខ្ពស់ប្រហែល ៣៥អង្សារសេក្នុងរយៈពេលពីរបីថ្ងៃ។មន្ត្រីឧតុនិយមបាននិយាយថា រលកកំដៅ ត្រូវបានគេរំពឹងថា នឹងកើតមានឡើងក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃខែសីហានេះ ដោយបារតវាស់សីតុណ្ហភាពអាចនឹងឡើងដល់កម្រិតខ្ពស់ប្រហែល ៣៥អង្សាសេនៅថ្ងៃខ្លះ។ សេវាឧតុនិយមសិង្ហបុរី ដែលហៅកាត់ថា (MSS) បានបញ្ជាក់នៅថ្ងៃអង្គារនេះថា សីតុណ្ហភាពអតិបរិមាប្រចាំថ្ងៃក្នុងរយៈពេលពីរសប្តាហ៍ខាងមុខទៀតនេះ ទំនងជាស្ថិតនៅក្រោម ៣៤អង្សាសេ ជាមួយនឹងកម្រិតខ្ពស់បំផុតប្រចាំថ្ងៃប្រហែល ៣៥អង្សាសេក្នុងរយៈពេលពីរបីថ្ងៃ។
រីឯអាកាសធាតុក្តៅ និងសើម ក៏ត្រូវបានរំពឹងទុកដែរថា នឹងកើតមាននៅយប់ខ្លះ ក្នុងពេលពីរសប្តាហ៍ខាងមុខទៀតនេះ ដោយសារខ្យល់បក់មកពីទិសអាគ្នេយ៍នាំមកនូវខ្យល់ក្តៅ និងសើមពីសមុទ្រមកលើដី៕ ប្រភ