Alynana Media Cambodia
Icon Collap
clinic narit

ចិន នឹងលើកលែងពន្ធការនាំចូលស្រូវសាលីពីប្រទេសអូស្ត្រាលី ក្រោយមានបញ្ហា ៣ឆ្នាំ

Media LNN | Aug 04, 2023
ចិន នឹងលើកលែងពន្ធការនាំចូលស្រូវសាលីពីប្រទេសអូស្ត្រាលី ក្រោយមានបញ្ហា ៣ឆ្នាំ
Clinic narith

នាថ្ងៃសុក្រនេះ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ពួកគេនឹងធ្វើការលើកលែងពន្ធ លើពន្ធប្រឆាំងការបោះចោល និងប្រឆាំងការឧបត្ថម្ភធន ចំពោះការនាំចូលស្រូវសាលីពី​ប្រទេសអូស្ត្រាលី ដែលបានដាក់អស់រយៈពេល ៣ឆ្នាំ បង្កការខូចខាតទឹកប្រាក់រាប់ពាន់លាន​ដុល្លារ។967aec83ef58ffa0e49454cf0734c788-140

យ៉ាងណា កាលពីខែមេសាកន្លងទៅ ចិន និងអូស្ត្រាលី បានព្រមព្រៀងគ្នា ដោះស្រាយបញ្ហា​ជុំវិញ​ការនាំចូលស្រូវសាលីនេះ ដោយអូស្ត្រាលីសន្យាថា នឹងបង្កកករណីប្ដឹងផ្ដល់​ទៅកាន់ចិន ជុំវិញ​ការបង្ខូចតម្លៃស្រូវសាលី នៅអង្គការពាណិជ្ជកម្មពិភពលោក ខណៈចិនសន្យានឹងពន្លឿន​ការ​លើកលែងពន្ធនាំចូលស្រូវសាលីពីអូស្ត្រាលីវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ប្រភពដដែលបន្ថែមថា ការលើកលែងពន្ធនឹងចាប់ផ្ដើមធ្វើឡើងពីថ្ងៃសៅរ៍តទៅ ខណៈរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី Don Farrell បង្ហាញពីក្ដីសង្ឃឹមថា នឹងទទួលបានដំណឹងល្អ​ឆាប់ៗនេះ។​11-4.2e16d0ba.fill-960x540-65

សូមជម្រាបដែរថា ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលី ចាប់ផ្ដើមល្អក់កករ តាំងពីឆ្នាំ ២០២០ បន្ទាប់ពីអូស្ត្រាលីបង្ហើរជារឿយៗថា ចិនជាប្រភពនៃជំងឺរាតត្បាតកូវីដ ១៩ ដែលធ្វើឲ្យ​មហាអំណាចអាស៊ីខឹងសម្បារជាខ្លាំង រហូតបន្ថែមពន្ធលើការនាំចូលស្រា និងស្រូវសាលីពី​អូស្ត្រាលី៕