Alynana Media Cambodia
Icon Collap
clinic narit

រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត បន្តកាត់បន្ថយការផ្គត់ផ្គង់ប្រេងក្នុងខែកញ្ញា

Media LNN | Aug 05, 2023
រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត បន្តកាត់បន្ថយការផ្គត់ផ្គង់ប្រេងក្នុងខែកញ្ញា
Clinic narith

រុស្ស៊ីនឹងកាត់បន្ថយការនាំចេញប្រេងរបស់ខ្លួនប្រមាណ ៣០០ពាន់ប៉ារែលក្នុងមួយថ្ងៃ នៅខែកញ្ញា ខណៈដែលអារ៉ាប៊ីសាអូឌីតនឹងបន្តកាត់បន្ថយបរិមាណប្រេង ដែលផលិតដោយស្ម័គ្រចិត្តចំនួន ១លានប៉ារ៉ែលក្នុងមួយថ្ងៃ។11-4.2e16d0ba.fill-960x540-68

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak នៅថ្ងៃទី៣ ខែសីហា បាននិយាយថា រុស្ស៊ី នឹងកាត់បន្ថយការនាំចេញប្រេងប្រហែល ៣០០ពាន់ធុងប៉ារែលក្នុងមួយថ្ងៃ សម្រាប់ខែកញ្ញា។ ការ​កាត់​បន្ថយ​ទិន្នផល​នាំ​ចេញ​ខាង​លើនេះ ​គឺមានគោលបំណង​​ខិត​ខំ​ប្រឹង​ប្រែង​រក្សា​តុល្យភាពទីផ្សារ​ប្រេង។
 
កន្លងមក រុស្ស៊ីបានសន្យាកាត់បន្ថយការផលិតប្រេងប្រហែល ៥០០ពាន់បារ៉ែលក្នុងមួយថ្ងៃ ឬ ៥ភាគរយនៃទិន្នផលប្រេងរបស់ខ្លួន ចាប់ពីខែមីនា ដល់ចុងឆ្នាំ២០២៣។ រុស្ស៊ីជាប្រទេសនាំចេញប្រេងធំទីពីររបស់ពិភពលោក បន្ទាប់ពីអារ៉ាប៊ីសាអូឌីត។ 71e40801946a758b5ec25903276459a3-124
 
តម្លៃប្រេងបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីប្រទេសទាំងពីរនេះ បានប្រកាសកាត់បន្ថយផលិតកម្មកាលពីដើមខែកក្កដា ដែលតម្លៃប្រេង Brent បានកើនឡើងពី ៧៦ដុល្លារដល់ជាង ៨៣ដុល្លារក្នុងមួយបារ៉ែល។
 
នៅថ្ងៃដដែលនោះ មន្ត្រីអារ៉ាប៊ីសាអូឌីតក៏បានលើកឡើងផងដែរថា ប្រទេសនេះនឹងបន្តអនុវត្តការកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្តចំនួន ១លានបារ៉ែលក្នុងមួយថ្ងៃ រហូតដល់ចុងខែកញ្ញា។
 
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត (SPA) បានដកស្រង់របាយការណ៍ពីក្រសួងថាមពលប្រទេសនេះថា ការកាត់បន្ថយផលិតកម្មអាចត្រូវបានពន្យាពេលបន្ថែមទៀត បើទោះបីជាបច្ចុប្បន្នមានការកាត់បន្ថយច្រើនក៏ដោយ។ ការផលិតប្រេងរបស់អារ៉ាប៊ីសាអូឌីត ក្នុងខែកញ្ញា នឹងមានជិត ៩ លានបារ៉ែលក្នុងមួយថ្ងៃតែប៉ុណ្ណោះ។
 
ការសម្រេចចិត្តបន្តកាត់បន្ថយការផលិតដោយស្ម័គ្រចិត្ត ត្រូវបានធ្វើឡើងដោយអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រុងប្រយ័ត្នរបស់អង្គការនៃប្រទេសនាំចេញប្រេង និងដៃគូរបស់ខ្លួន (OPEC+) ជាពិសេសគាំទ្រដល់ស្ថិរភាព និងតុល្យភាពនៅក្នុងទីផ្សារប្រេង។
 
ក្នុងអំឡុងពេលកិច្ចប្រជុំគោលនយោបាយខែមិថុនារបស់ខ្លួន OPEC + បានយល់ព្រមកំណត់ការផ្គត់ផ្គង់រហូតដល់ឆ្នាំ ២០២៤ ។ តាម​ការ​គ្រោងទុកគណៈកម្មាធិការ​ជំនាញ​នៃ​អង្គការ OPEC+ នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ទី៤ ខែ​សីហា៕