Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣ -២០៣៥

Media LNN | Aug 07, 2023
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣ -២០៣៥
Clinic narith

(កែប)៖ នៅថ្ងៃទី៧ ខែសីហានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាស​ដាក់ឲ្យអនុវត្តផ្លូវការ ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប នៅសាលាខេត្តកែប ដើម្បី​ប្រែក្លាយខេត្ដកែបជាគោលដៅទេសចរណ៍​ សម្រាកកម្សាន្ដ​ប្រណិតកម្រិតខ្ពស់​ ភាពទាក់ទាញ ធានាបានឧត្តមភាពប្រកួតប្រជែង នៅក្នុងតំបន់ និងពិភពលោក។
Kep Province is Southern City Beach of Cambodia - I Am Cambodia Taxi

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា​ ការរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប គឺបានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែបជា “គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្ត​បែបប្រណិតកម្រិតខ្ពស់” ដោយប្រកាន់យកគោលការណ៍នៃការអភិវឌ្ឍប្រកបដោយ ចីរភាព សុវត្ថិភាព គុណភាព ភាពប្រកួតប្រជែង ​និងទេសចរណ៍បែបឆ្លាតវៃ ​ហើយត្រូវបាន ហើយ ត្រូវបានទទួលបានការអនុម័តដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ។

ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងថា នៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យ​ទេសចរណ៍​ខេត្តកែបនេះ គឺបានកំណត់ប៉ូលអភិវឌ្ឍន៍សំខាន់ៗ និងជាយុទ្ធសាស្ត្រចំនួន៤ រួមមាន៖ ទី១ ប៉ូលទេសចរណ៍តំបន់ក្រុងកែបចាស់ ឲ្យក្លាយជាឧទ្យានប្រណិតកម្រិតពិភពលោក ទី២ ប៉ូលទេសចរណ៍តំបន់អង្កោល នឹងអភិវឌ្ឍន៍ឲ្យក្លាយជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិទំនើប ទី៣ ប៉ូលទេសចរណ៍តំបន់ភ្នំវល្លិ៍ នឹងអភិវឌ្ឍន៍ឲ្យក្លាយជា តំបន់កសិទេសចរណ៍ និងទេសចរណ៍​ធម្មជាតិប្រវត្តិសាស្ត្រ និងទី៤ ប៉ូលទេសចរណ៍តំបន់ប្រជុំកោះ នឹងអភិវឌ្ឍន៍ឲ្យក្លាយជា តំបន់ទេសចរណ៍កោះប្រណិត។
How is Kep now in Cambodia?Cambodia Tour Operator

ឯកឧត្តម នី ផល្លី ថ្លែងថា តាមរយៈការអនុវត្តផែនមេនេះ ​នឹងបង្កើនភាពទាក់ទាញ បណ្តាក្រុមហ៊ុន​វិនិយោគជាតិអន្តរជាតិ និងអង្គការសមាគម ដៃគូរាជរដ្ឋាភិបាល នានាចូលរួមអភិវឌ្ឍន៍ និងរៀបចំ​កាយសម្បទាផ្តល់សេវាវិស័យទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត​ ឆ្លាតវៃ និងទាក់ទាញបំផុត។
Kep Province: The Most Up-to-Date Encyclopedia, News, Review & Research

ឯកឧត្តម បន្តថា ទន្ទឹមនឹងនេះខេត្តកែប ក៏នឹងត្រូវបានទទួលបានអភិវឌ្ឍន៍ស្ថាបនាផ្លូវនៅក្នុងខេត្ត​ចំនួន១៦ ខែ្សទៅកាន់បណ្តាតំបន់ប៉ូលទេសចរណ៍នានា​ រៀបចំបណ្តាញប្រព័ន្ធលូទឹកកខ្វក់ អាងទឹកគ្រប់គ្រងសំណល់រឹងរាវ ប្រឡាយទឹកបញ្ចៀសទឹកជំនន់ បណ្តាញ​ផ្គត់ផ្គង​អគ្គីសនី និង​បណ្តាញប្រព័ន្ធប្រៃសណីយទូរគមនាគមន៍ជាដើម៕