Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជានាំចេញគ្រឿងអេឡិចត្រូនិក បានកើនឡើងទឹកប្រាក់ជាង ១,៤ពាន់លានដុល្លារ ក្នុងឆមាសទី១

Media LNN | Aug 07, 2023
កម្ពុជានាំចេញគ្រឿងអេឡិចត្រូនិក បានកើនឡើងទឹកប្រាក់ជាង ១,៤ពាន់លានដុល្លារ ក្នុងឆមាសទី១
Clinic narith

(ភ្នំពេញ)៖ កម្ពុជាបាននាំចេញគ្រឿងអេឡិចត្រូនិក បានកើនឡើងគួរឱ្យសម្គាល់ ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ បើទោះបីជាការនាំចេញផលិតផលកាត់ដេរ ​សំលៀកបំពាក់ ស្បែកជើង និង​ផលិតផលធ្វើដំណើរ ដែលជាទំនិញនាំចេញសំខាន់របស់កម្ពុជា ​បានថយចុះ។
ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេររបស់កម្ពុជា កើនឡើងជាង ៤៤% នៅឆ្នាំ ២០២១ - CNC News

របាយការណ៍ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ​ បង្ហាញថា ការនាំចេញគ្រឿងអេឡិចត្រូនិក​ មាន​ទឹកប្រាក់ប្រមាណ ១ ៤៤០ លានដុល្លារ ក្នុងរយៈពេល ៦ខែឆ្នាំ២០២៣នេះ កើនឡើង១.៣ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កម្ពុជា នាំទំនិញចេញច្រើនជាងទៅ អាមេរិក វៀតណាម និងចិន ទឹកប្រាក់ជាង ១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ - Khmerhome

របាយការណ៍លើកឡើងថា៖ ការនាំចេញបានថយចុះ ២,១ភាគរយ ជាចម្បងដោយសារការ​ថយ​ចុះការនាំចេញទោចក្រយាន ៣០,៥ភាគរយ ផលិតផលកាត់ដេរ​ ១៨,៤ភាគរយ និងកៅស៊ូ ៩,៨ភាគរយ​ ខណៈដែលមុខទំនិញផ្សេងទៀតបានកើនឡើងរួមមាន​ គ្រឿងអេឡិចត្រូនិក កើនឡើង១,៣ដង និងអង្ករ កើនឡើង ១២,៤ភាគរយ។
កម្ពុជា នាំចេញផលិតផលគ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត មានតម្លៃជិត ១,៦ពាន់លានដុល្លារ កើនឡើង នៅឆមាសទី ១ឆ្នាំនេះ - CEN

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ បានលើកឡើងថា ​ការនាំចេញផលិតផលមិនមែនកាត់ដេរមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ឆ្លុះបញ្ជាំងពីប្រសិទ្ធិភាព​នៃការអនុវត្ត​គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា។

ឯកឧត្តម បន្តថា គោលនយោបាយអភិវឌ្ឍន៍​ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ បានជំរុញការ​វិនិយោគលើបច្ចេកវិទ្យា​ក្នុងសង្វាក់ផលិតកម្ម និងជំរុញការនាំចេញផលិតផលមិនមែន​កាត់​ដេរកើនឡើងខ្ពស់៕