រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្សសម្រេចកែប្រែទំហំផ្ទៃដីនៅតាមឧទ្យានជាតិសំខាន់ៗមួយចំនួន ៦ នៅក្នុងប្រទេសកម្ពុជា ក្រោយមានសំណើរពីរដ្ឋមន្ដ្រីក្រសួងបរិស្ថាន។ យោងអនុក្រឹត្យចេញដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣ ឧទ្យានជាតិទាំង ៦ ដែលត្រូវបានកែប្រែទំហំផ្ទៃដីនេះរួមមាន៖
១. ឧទ្យាជាតិព្រះមុនីវង្ស «បូកគោ» ត្រូវបានកែប្រែពីផ្ទៃដីទំហំ ១៥៤ ៤៥៨ ហិកតា មកផ្ទៃដីទំហំ ១៥៦ ១១៦ ហិកតាវិញ។ ពោលគឺបានពង្រីកផ្ទៃដីបន្ថែមទំហំ ១ ៦៥៨ ហិកតា។
២. ឧទ្យានជាតិព្រះជ័យវ័រ្មន-នរោត្ដម ត្រូវបានកែប្រែទៅជាឧទ្យានជាតិព្រះជ័យវ័រ្មន-នរោត្ដម «ភ្នំគូលែន» និងកែប្រែផ្ទៃដីទំហំ ៣៧ ៥០០ ហិកតា មកផ្ទៃដី ៦២ ៨៨៣ ហិកតា។ ពោលគឺមានពង្រីកផ្ទៃដីបន្ថែមទំហំ ២៥ ៣៨៣ ហិកតា។
៣. ឧទ្យានជាតិបទុមសាគរ ត្រូវបានកែប្រែផ្ទៃដីទំហំ ១៧១ ២៥០ ហិកតា មកផ្ទៃដីទំហំ ១៤៣ ៨៩៥ ហិកតាវិញ។ ពោលគឺបានបង្រួមផ្ទៃដីទំហំ ២៧ ៣៥៥ ហិកតាម។
៤. ឧទ្យានជាតិកែប ត្រូវបានកែប្រែផ្ទៃដីទំហំ ១ ១៥២ ហិកតា មកផ្ទៃដីទំហំ ១២៣០ ហិកតា។ ជាក់ស្ដែងគឺបានពង្រីកផ្ទៃដីទំហំ ៧៨ ហិកតាបន្ថែម។
៥. ឧទ្យានជាតិរវើនសៃ-សៀមប៉ាង ត្រូវបានកែប្រែពីផ្ទៃដីទំហំ ៥៧ ៤៦៩ ហិកតា មកផ្ទៃដីទំហំ ២៨០ ៣៥៩ ហិកតា។ ពោលគឺបានពង្រីកផ្ទៃដីបន្ថែមទំហំ ២២២ ៨៩០ ហិកតា។
៦. ឧទ្យានជាតិអូរយ៉ាដាវ ត្រូវបានកែប្រែផ្ទៃដីទំហំ ១០១ ៣៤៨ ហិកតា មកផ្ទៃដីទំហំ ១០៥ ០១៩ ហិកតា ដោយបានពង្រីកផ្ទៃដីបន្ថែមទំហំ ៣ ៦៧១ ហិកតា៕