ប្រាក់រូប្លិ៍របស់រុស្ស៊ីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ១៦ខែ ជាមួយនឹង អត្រាប្តូរប្រាក់ប្រមាណ ៩៦រូប្លិក្នុង១ដុល្លារនៅក្នុងសន្ទស្សន៍ជួញដូរថ្ងៃទី៧ ខែសីហា។
ប្រាក់រូប្លិ៍បន្តធ្លាក់ចុះទាបជាង ៤ភាគរយបើធៀបនឹងប្រាក់ដុល្លារ និងប្រាក់អឺរ៉ូដែលជាកំណត់ត្រាទាបបំផុត ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ។ អាជ្ញាធររុស្ស៊ីបាននិយាយថា ការធ្លាក់ចុះនៃការនាំចេញ និងការស្ទុះងើបឡើងវិញនៃការនាំចូល គឺជាហេតុផលចម្បងសម្រាប់ការធ្លាក់ចុះ។
នៅថ្ងៃទី៧ ខែសីហា ប្រាក់រូប្លិបានធ្លាក់ថ្លៃ ០,៣ភាគរយធៀបនឹងប្រាក់ដុល្លារមកនៅត្រឹម ៩៦,០១រូប្លិសម្រាប់១ ដុល្លារ។ មុននេះ ប្រាក់រូប្លិ៍បានឡើងដល់ ៩៦,៣៦៧៥រូប្លិ៍ក្នុង ១ដុល្លារ ហើយជាកម្រិតទាបបំផុតកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។
អ្នកវិនិយោគជាច្រើនយល់ឃើញថា ដោយសារតែការចាកចេញរបស់ក្រុមហ៊ុនលោកខាងលិចពីរុស្ស៊ី តម្រូវការរូបិយប័ណ្ណបរទេសកើនឡើង ដែលបង្កើនការប្រែប្រួលនៃទីផ្សាររូបិយប័ណ្ណ។
ទន្ទឹមនេះ តម្រូវការរូបិយប័ណ្ណបរទេសនឹងថយចុះ ដោយសារអ្នកនាំចូលអាចបាត់បង់ទំនុកចិត្តលើលទ្ធភាពលក់រូបិយបណ្ណក្នុងស្រុង ដើម្បីទទួលបានតម្លៃខ្ពស់៕