Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនចិន សម្រេចដាក់ទុនវិនិយោគជាង១២ពាន់លានដុល្លារ នៅក្នុងខេត្ដ ៤ នេះ

Media LNN | Aug 14, 2023
ក្រុមហ៊ុនចិន សម្រេចដាក់ទុនវិនិយោគជាង១២ពាន់លានដុល្លារ នៅក្នុងខេត្ដ ៤ នេះ
Clinic narith

ក្រុមហ៊ុន តាណុង (Danong Agricultural Development Group) ដែលជាក្រុមហ៊ុនដ៏ធំរបស់ប្រទេសចិន សម្រេចដាក់ទុនវិនិយោគជាង១២ លានដុល្លារនៅក្នុងខេត្ដចំនួន ៤ របស់កម្ពុជារួមមាន៖ ខេត្ដបាត់ដំបង ពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ធំ។ ដោយការវិនិយោគនេះគឺផ្ដោតលើការធ្វើកសិកម្មបែបទំនើប ឬហៅថា "គម្រោងឧស្សាហូបនីយកម្មកសិកម្ម"។

ការសម្រេចដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុនខាងលើ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ចៅ សូជី (Zhao Shujie) ប្រធានក្រុមហ៊ុនតាណុង និងឯកឧត្ដម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។
722

តាមការបញ្ជាក់ពីលោក ចៅ សូជី បានឲ្យដឹងថា ការវិនិយោគរបស់ក្រុមហ៊ុនតាណុង មានគោលបំណងវិនិយោគលើការដំដុះ និងបង្កាត់ពូជដំណាំ និងសត្វ ចំនួន ៤ ប្រភេទនៅកម្ពុជារួមមាន៖ ទី១. ដាំស្មៅសម្រាប់ចំណីសត្វ ទី២. បង្កាត់ និងដាំពូជពោត ទី៣. ដាំ និងកែច្នៃដំឡូងមី និងទី៤ បង្កាត់ និងចិញ្ចឹមសត្វគោ និងជ្រូក។ ហើយផលិតផលកសិកម្មទាំងអស់នេះភាគច្រើនគឺនាំចេញទៅប្រទេសចិន។

លោកបន្ដថា គម្រោងវិនិយោគកសិកម្មទំនើប ឬហៅថា "គម្រោងឧស្សាហូបនីយកម្មកសិកម្ម" ដែលក្រុមហ៊ុនតាណុង គ្រោងបោះទុនវិនិយោគ ១២.៧ ពាន់លានដុល្លារអាមេរិក លើផ្ទៃដី ៧៥ ម៉ឺនហិកតា​។ គម្រោងវិនិយោគនេះ ទី១. ផ្ដោតលើការសាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ទី២.គ្រប់គ្រងនិងប្រតិបត្តិការងារឧស្សាហកម្មកសិកម្ម និងទី៣.បង្កើតធនាគារកសិកម្ម។
721

ក្នុងនោះដែរឯកឧត្ដម ដួង តារា បានលើកឡើងដែរថា តាមរយៈគម្រោងវិនិយោគរបស់ក្រុមហ៊ុន Danong កសិ-ឧស្សាហកម្មនៅប្រទេសកម្ពុជា យើងសង្ឃឹមថាផលិតផលកសិកម្មជាច្រើននឹងបានទៅដល់ប្រទេសចិនដោយផ្ទាល់តែម្ដង។ ហើយឯកឧត្ដមក៏បានគាំទ្រទាំងស្រុងចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុនតាណុងនេះផងដែរ៕

366375011 852801666206005 675520474747884983 N

366748589 852801852872653 1405764099751834437 N