Alynana Media Cambodia
Icon Collap
clinic narit

ត្រឹម ៧ខែឆ្នាំ ២០២៣ កម្ពុជារកចំណូលបាន ៥២លានដុល្លារ ពីការនាំចេញចេកស្រស់ទៅទីផ្សារមហាយក្សចិន

Media LNN | Aug 21, 2023
ត្រឹម ៧ខែឆ្នាំ ២០២៣ កម្ពុជារកចំណូលបាន ៥២លានដុល្លារ ពីការនាំចេញចេកស្រស់ទៅទីផ្សារមហាយក្សចិន
Clinic narith

ត្រឹមរយៈតែ ៧ខែឆ្នាំ ២០២៣ នេះ កម្ពុជាអាចរកចំណូលបានពីការនាំចេញចេកស្រស់ទៅកាន់ទីផ្សារប្រទេសចិនចំនួន ៥២ លានដុល្លារអាមេរិក ស្មើនឹង ៨ម៉ឺនតោន។ នេះបើយោងតាមការឱ្យដឹងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើក “ពិព័រណ៍កម្ពុជា-ហុងកុង” នៅ Factory Phnom Penh កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ។

ថ្លែងក្នុងពិធីបើកសម្ពោធនេះ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ នេះ កម្ពុជាបាននាំចេញផ្លែចេកស្រស់ ទៅកាន់ទីផ្សារប្រទេសចិន បានជាង ៨ម៉ឺនតោន ដែលមានតម្លៃនាំចេញចំនួន ៥២ លានដុល្លារអាមេរិក។ ខណៈពេលដែលការនាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារអន្តរជាតិសរុបមានចំនួន ១​៦ម៉ឺនតោន។នេះបង្ហាញឱ្យឃើញថាចិនជាទីផ្សាធំបំផុតមួយរបស់កម្ពុជាសម្រាប់ការនាំចេញកសិផលកសិកម្ម។
368331667 682653143892511 9082550688533818554 N

គូសបញ្ជាក់ផងដែរថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៣ នេះការធ្វើពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានទំហំទឹកប្រាក់ ២៧ពាន់លានដុល្លារ ថយចុះ១៥,៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ចំណែកឯការនាំចេញរបស់កម្ពុជាសម្រេចបាន ១៣ពាន់លានដុល្លារ ថយចុះ១,៨% ហើយការនាំចូលវិញមានចំនួន ១៤ពាន់លានដុល្លារ ថយចុះ២៥,៦%។ ចំពោះទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅតែបន្តកំណើន ដោយក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ នេះ កម្ពុជា-ចិន សម្រេចបានពាណិជ្ជកម្មរួមគ្នាជាង ៧ពាន់លានដុល្លារ កើនឡើង ១,៨% ដែលក្នុងនោះកម្ពុជានាំចេញទៅចិនមានជាង ៨១៤លានដុល្លារ កើនឡើង១៦,២% និងនាំចូលពីប្រទេសចិនមានជាង ៦,២៧លានដុល្លារ កើនឡើង ០,១៤%៕
 640 0 6203695af0838