(ចិន)៖ រូបិយប័ណ្ណយ័ន បានធ្លាក់ថ្លៃ នៅថ្ងៃចន្ទ (ទី២១ ខែសីហា) នេះ ខណៈដែលការសម្រេចដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ប្រទេសចិន ក្នុងការរក្សាអត្រាការប្រាក់គោលកំណត់តម្លៃកម្ចីដូចដើម ខណៈដែលកាត់បន្ថយអត្រាការប្រាក់កម្ចីរយៈពេលមួយឆ្នាំរបស់ធនាគារ បានជំរុញឲ្យមានកង្វល់ ចំពោះកង្វះការគាំទ្រសម្រាប់វិស័យអចលនទ្រព្យ ដែលកំពុងតែផុយស្រួយរបស់ខ្លួន។
ប្រាក់យ័ន បានបើកជួញដូរនៅតម្លៃ ៧,២៩៤៦ ក្នុងមួយដុល្លារ ហើយបានធ្លាក់ដល់ ៧,៣០៦៧ ក្នុងមួយដុល្លារ នៅថ្ងៃត្រង់ ដោយធ្លាក់តិចតួចចំនួន ២១២ពិន្ទុ ទាបជាង ការបិទការជួញដូរចុងក្រោយក្នុងរយៈកាលកន្លងមក និងធ្លាក់ ១,៥០ភាគរយ ទាបជាងចំណុចកណ្តាល។
ប្រទេសចិនបានកាត់បន្ថយអត្រាប្រាក់កម្ចីរយៈពេលមួយឆ្នាំរបស់ធនាគារចំនួន ១០ភាគរយ គឺមកត្រឹម ៣,៤៥ភាគរយ ដូចដែលបារំពឹងទុក។ ប៉ុន្តែទីផ្សារមានការភ្ញាក់ផ្អើល នៅពេលដែលអត្រារយៈពេល ៥ឆ្នាំមិនមានការផ្លាស់ប្តូរសោះ នៅចំនួន ៤,២ភាគរយ ដែលធ្វើឲ្យអ្នកវិនិយោគមានការខកចិត្ត។
ការសម្រេចនេះ ក៏បានផ្ទុយនឹងការរំពឹងទុករបស់អ្នកវិភាគផងដែរ ដែលគិតថា នឹងមានការកាត់បន្ថយដ៏ធំលើអត្រាការប្រាក់រយៈពេល ៥ឆ្នាំ ដែលមានឥទ្ធិពលលើការកំណត់តម្លៃនៃកម្ចីទិញលំនៅឋាន ព្រោះការកាត់បន្ថយនេះ ត្រូវបានគេមើលឃើញថា ជាសកម្មភាពសំខាន់ខ្លាំង ដែលអាចជំរុញឲ្យមានតម្រូវការឥណទាន និងគាំទ្រដល់វិស័យអចលនទ្រព្យ៕