Alynana Media Cambodia
Icon Collap
clinic narit

រាជរដ្ឋាភិបាលអាណត្តិថ្មីសន្យារកទីផ្សារជូនកសិករ ឱ្យបានសមរម្យ បន្តដំឡើងប្រាក់ខែជូនកម្មករ និងមន្រ្តីរាជការ

Media LNN | Aug 22, 2023
រាជរដ្ឋាភិបាលអាណត្តិថ្មីសន្យារកទីផ្សារជូនកសិករ ឱ្យបានសមរម្យ បន្តដំឡើងប្រាក់ខែជូនកម្មករ និងមន្រ្តីរាជការ
Clinic narith

 

 

 

(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបន្តវេន នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បានសន្យាថា ក្រោមការដឹកនាំរាជរដ្ឋាភិបាលរបស់ឯកឧត្តម ក្នុងអាណត្តិទី៧នេះ សន្យា​ធានាបន្តជំរុញ លើកកម្ពស់ ​និងកែលម្អជីវភាពរបស់ប្រជាជន​ឲ្យបានកាន់តែល្អ តាមរយៈរកទីផ្សារ​សម្រាប់កសិផលឲ្យមាន តម្លៃសមរម្យ និងបន្តដំឡើងប្រាក់ឈ្នួលកម្មករ ​និងយោជិត និងប្រាក់បៀវត្សរ៍​មន្រ្តីរាជការគ្រប់លំដាប់ ថា្នក់ទាំងអស់ ។

នៅក្នុងកិច្ចប្រជុំ នៃរដ្ឋសភា នីតិកាលទី៧ ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធាន នៃ​រដ្ឋសភា ប្រធាន និងអនុប្រធានគណៈកម្មការជំនាញ ​នៃរដ្ឋសភា ​និងផ្តល់សេចក្តីទុកចិត្ត ​ចំពោះរាជ​រដ្ឋាភិបាល​កម្ពុជា នាថ្ងៃទី២២ ខែសីហានេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បាន​សន្យា ចំពោះអង្គរដ្ឋសភា ក៏ដូចជាជនរួមជាតិទាំងមូលថា រាជរដ្ឋាភិបាល ធានានឹងធ្វើការការពារ​ឲ្យបានដាច់ខាត នូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព សម្រាប់ការរស់នៅដោយ​ក្សេមក្សាន្ត​របស់ប្រជាជន នៅគ្រប់ទិសទីក្នុងផ្ទៃប្រទេស ​ព្រមទាំងការការពារឯករាជ្យ អធិបតេយ្យ និង​បូរណភាពទឹកដី ឲ្យបានគង់វង្ស​មិនឲ្យកម្លាំងណាមកបំពាន​ ឬបំផ្លាញបាននោះឡើយ។

ឯកឧត្តម ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី ​ក៏បានសន្យាផងដែរថា​ នាយករដ្ឋមន្រ្តីថ្មីរបស់ឯកឧត្តម ក៏មាន​ការធានា​នូវសុវត្ថិភាពសង្គម ​និងលំនឹងរស់នៅរបស់ប្រជាជនទាំងបច្ចុប្បន្ន ​និងអនាគតផងដែរ តាម រយៈការអភិវឌ្ឍ ​និងការ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ​ដែល​រួមបញ្ចូល​នូវ​របប​ជំនួយ​សង្គម និង​របបសន្តិសុខ សង្គម ប្រកបដោយប្រសិទ្ធភាព​ និងចីរភាព ​ដែលជួយគាំទ្រប្រជាជនគ្រប់រូប ជា​ពិសេសគ្រួសារក្រីក្រ ក្រុម ជនងាយរងគ្រោះ ​និងគ្រួសារងាយរងហានិភ័យ ​ពីគ្រោះអាសន្ន និងវិបត្តិនានា ​ដោយមិនទុកឲ្យប្រជាជនណាម្នាក់​ទទួលរងគ្រោះ​ដោយសារមិនមានការ​យក​ចិត្តទុកដាក់​ពី​សំណាក់រាជរដ្ឋាភិបាលនោះឡើយ ៕