(ភ្នំពេញ)៖ ៧ខែមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ៣ ០៣៧ ៣៤៤នាក់។ ក្នុងនោះ ទេសចរជាជនជាតិថៃ បានមកកម្សាន្តនៅកម្ពុជាច្រើនជាងគេមានរហូតដល់ ១ ០២៨ ០២០នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ទើបចេញផ្សាយនាថ្ងៃទី២៣សីហា។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា បន្ទាប់ពីថៃទេសចរដែលមកកម្សាន្តនៅកម្ពុជា គឺជនជាតិវៀតណាមមានចំនួន៨៧ ៦៦៩នាក់ ខណៈទេសចរជនជាតិចិនកម្ពុជាក៏ទទួលបាន ៥០ ៣៦៨នាក់ ផងដែរ។
ក្នុងរយៈពេលជាមួយនេះ ពោលចាប់ពីខែមករាដល់មិថុនា ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរជនជាតិឡាវ ៣៣៥១៣នាក់, កូរ៉េខាងត្បូង១៤ ៧៧២នាក់, អាម៉េរិក ១៣ ៨៥៥នាក់, ឥណ្ឌូនេស៊ី៨ ៩៣៤នាក់, បារាំង៨ ៧១១នាក់, ម៉ាឡេស៊ី៧ ៣០៩នាក់ និងទេសចរជនជាតិអង់គ្លេសចំនួន៦ ៧៥៥នាក់។
ខាងលើនេះ គឺជាចំនួនភ្ញៀវទេសចរទាំង១០ប្រទេសដែលមកកម្សាន្តនៅកម្ពុជាច្រើនគេ ក្នុងរយៈពេល៧ ឆ្នាំ២០២៣។ ទន្ទឹមគ្នានេះ ទេសចរកម្ពុជាចំនួន ១ ០០៩ ០៧៣នាក់ ក៏បានធ្វើដំណើរកម្សាន្តនៅតាមប្រទេសគោលដៅទេសចរណ៍នានា ផងដែរ៕