Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុន១ នឹងមកកែច្នៃសំរាមធ្វើជាឥដ្ឋស៊ីម៉ង់ត៍លើផ្ទៃដី ៥ហិកតាក្នុងខេត្តសៀមរាប

Media LNN | Aug 24, 2023
ក្រុមហ៊ុន១ នឹងមកកែច្នៃសំរាមធ្វើជាឥដ្ឋស៊ីម៉ង់ត៍លើផ្ទៃដី ៥ហិកតាក្នុងខេត្តសៀមរាប
Clinic narith

(សៀមរាប)៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមហ៊ុន Save The Lives (Cambodia) ដែលជាក្រុមហ៊ុនកែច្នៃសំរាមសំណល់រឹងមួយនៅក្នុងប្រទេសកម្ពុជាបានជួបពិភាក្សាការងារជាមួយ លោក ឃឹម ហ្វីណង់​ អភិបាលរងខេត្តសៀមរាប ដើម្បីធ្វើបទបង្ហាញពាក់ព័ន្ធនឹងទីតាំងរៀបចំតម្លើងក្រុមហ៊ុនកែច្នៃសម្រាមសំណល់រឹងនៅ ខេត្តសៀមរាប។

ជាក់ស្តែង នៅក្នុងជំនួបនេះផងដែរ លោក ឃឹម ហ្វីណង់ ដែលជាអភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ល្បឿននៃកំណើនសំរាមសំណល់រឹងនៅទីប្រជុំជនបាននឹងកំពុងកើនឡើងក្នុងសន្ទុះមួយគួរឱ្យកត់សម្គាល់ ដូច្នេះត្រូវមានការយកចិត្តទុកដាក់ខ្ពស់ដើម្បី ចូលរួមដោះស្រាយបញ្ហាលើកំណើនសំរាមសំណល់រឹងទីប្រជុំជនដែលបានកើនឡើងខ្ពស់ក៏មានក្រុមហ៊ុន សេវ ឌឺឡាហ្វស៍ (ខេមបូឌា) ឯ.ក ក៏គ្រោងនឹងបំលែងសំរាមសំណល់រឹងទីប្រជុំជន (ពីទីលានទុកដាក់សំរាម សំណល់រឹង) កែច្នៃឱ្យទៅជាគ្រាប់ជ័រប្លាស្ទិក ឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកនិងកញ្ចក់ ជីកំប៉ុស ធ្យូងអនាម័យ​ផងដែរ។
៩

ចំពោះគម្រោងសម្រាប់ការកែច្នៃសំរាមទៅធ្វើឥដ្ឋនេះ ធ្វើឡើងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយបញ្ហានៃការបំផ្លាញដោយសំរាមសំណល់ប្លាស្ទិកនិងកញ្ចក់ កាត់បន្ថយការប្រើប្រាស់ជីគីមីដែលនាំចូលពីក្រៅប្រទេសរបស់ប្រជាពលរដ្ឋ កាត់បន្ថយប្រើប្រាស់អុសឈើនិងធ្យូងឈើផងដែរ។

លោក​ អភិបាលរងខេត្តបានបន្តថា​ គម្រោងនេះ គ្រោងអនុវត្តក្នុងខេត្តសៀមរាប និងពង្រីកប្រតិបត្តិការតាមបណ្តាខេត្តក្រុងនានាទូទាំងប្រទេស ដោយការ គ្រប់គ្រងទីលាន និងតំឡើងជាក្រុមហ៊ុនកែច្នៃសំរាមដែលមានទំហំ៥,៥ ហិកតាឬតាមលទ្ធភាពជាក់ស្ដែង ក្នុងទីលានសំរាមសំណល់រឹងទីប្រជុំ ជនខេត្តក្រុង ។
១០

ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ឯភ បានជឿជាក់យ៉ាងមុតមាំថា គម្រោងនេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹង ប្រែងរបស់ក្រសួងបរិស្ថាននិងខេត្តសៀមរាប ដែលនាំមកនូវជាកិត្តិយសដល់ប្រទេសកម្ពុជាលើការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន បានល្អនៅក្នុងតំបន់និងពិភពលោកផងដែរ៕
១១