Alynana Media Cambodia
Icon Collap
clinic narit

វៀតណាមប្រញាប់ប្រញាល់បង្កបង្កើនផលស្រូវឲ្យបានច្រើន ខណៈតម្រូវការកើនឡើងបន្ទាប់ពីការបម្រាមនាំចេញអង្កររបស់ឥណ្ឌា

Media LNN | Aug 25, 2023
វៀតណាមប្រញាប់ប្រញាល់បង្កបង្កើនផលស្រូវឲ្យបានច្រើន ខណៈតម្រូវការកើនឡើងបន្ទាប់ពីការបម្រាមនាំចេញអង្កររបស់ឥណ្ឌា
Clinic narith

 

(វៀតណាម)៖ វៀតណាមកំពុងមើលឃើញកំណើនតម្រូវការ និងតម្លៃអង្កររបស់ខ្លួនឡើងខ្ពស់ បន្ទាប់ពីប្រទេសឥណ្ឌាដែលជាអ្នកផ្គត់ផ្គង់អង្ករធំជាងគេរបស់ពិភពលោក បានដាក់ការទប់ស្កាត់ការនាំចេញអង្ករកាលពីខែមុន។ 

ក្រុមឈ្មួញឧស្សាហកម្មបាននិយាយថា ការកើនឡើងនៃតម្លៃអង្ករពិភពលោក គឺជាឱកាសសម្រាប់វៀតណាមក្នុងការជំរុញផលិតកម្ម និងការនាំចេញ ប៉ុន្តែការព្រួយបារម្ភបានកើតឡើងចំពោះបញ្ហាអាកាសធាតុមិនអំណោយផល ដោយសារបម្រែបម្រួលអាកាសធាតុដែលប៉ះពាល់ដល់ដំណាំនាពេលអនាគត។
ការនាំចេញអង្កររបស់វៀតណាម ធ្លាក់ចុះជិត ១១ភាគរយ នៅក្នុងរយៈពេល ៤ខែដំបូងឆ្នាំ ២០២១នេះ - CNC News

ឥណ្ឌាបានដាក់បម្រាមការនាំចេញអង្ករស ដែលមិនមែនជាប្រភេទអង្ករបាស្មាទីរបស់ខ្លួនកាលពីខែកក្កដា ដើម្បីរក្សាតម្លៃអង្ករសំរូបនៅក្នុងស្រុក ដោយសារអតិផរណា និងការភ័យខ្លាចនៃកង្វះខាតអង្ករ។ ការទប់ស្កាត់នេះ បានកើតឡើងបន្ទាប់ពីការដាក់កំហិតលើការនាំចេញអង្ករខូច កាលពីខែកញ្ញាឆ្នាំមុន ដែលបម្រាមនោះនៅតែមាន។

ការសម្រេចនេះបានធ្វើឱ្យតម្លៃអង្ករពិភពលោកកើនឡើង នៅពេលដែលអ្នកទិញបានងាកទៅរកប្រភពផ្សេងទៀត ស្របពេលមានការព្រួយបារម្ភថាការផ្គត់ផ្គង់មានកម្រិត នឹងជំរុញឱ្យមានអតិផរណាស្បៀងអាហារពិភពលោក ព្រមទាំងបណ្តាលឱ្យមានការទប់ស្កាត់ស្រដៀងគ្នាដោយអ្នកផ្គត់ផ្គង់ផ្សេងទៀតផងដែរ៕