Alynana Media Cambodia
Icon Collap
clinic narit

លោក ហ៊ុន ម៉ាណែត៖ ឆ្នាំងបាយដែលសាងហើយ ត្រូវថែឱ្យបាន អ្វីដែលសំខាន់យើងត្រូវបង្កើនអង្ករក្នុងឆ្នាំង

Admin Alynana | Aug 29, 2023
លោក ហ៊ុន ម៉ាណែត៖ ឆ្នាំងបាយដែលសាងហើយ ត្រូវថែឱ្យបាន អ្វីដែលសំខាន់យើងត្រូវបង្កើនអង្ករក្នុងឆ្នាំង
Clinic narith

លោក ហ៊ុន ម៉ាណែត បានពីជំហរយ៉ាងច្បាស់លាស់ក្នុងការអនុវត្តគោលនយោបាយបន្តពីអាណត្តិចាស់ តាមរយៈអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ជាមួយនឹងកំណែទម្រង់ឱ្យកាន់តែមុតស្រួច។ នេះជាការថ្លែងជាសាធារណៈលើកដំបូងរបស់លោក ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៅចំពោះមុខកម្មករ-កម្មការិនី១៨០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែសីហា។

«អ្នកខ្លះថា ហ៊ុន ម៉ាណែត បើដើរតាមបន្ទាត់នយោបាយដដែលគឺជាជនផ្តាច់ការ ទាល់តែផ្ទុយពីហ្នឹង បានគេហៅប្រជាធិបតេយ្យ»។ លោក ហ៊ុន ម៉ាណែត បានតបនឹងការលើកឡើងថា សន្តិភាពនៅតែសំខាន់ដូចកាលពី៤០ឆ្នាំ ២០ឆ្នាំមុន រួមទាំងបច្ចុប្បន្ន និងអនាគត។

លោកបានលើកឡើងពីការក្រឡាប់ចាក់ប្រទេសជាតិ ដោយសារតែការផ្លាស់ប្តូររបបជាញឹកញាប់។ សម្រាប់នាយករដ្ឋមន្ត្រីថ្មីរូបនេះ រដ្ឋាភិបាលរបស់លោកបន្តអនុវត្តគោលនយោបាយដែលបានសន្យាជាមួយប្រជាពលរដ្ឋ តាមរយៈការដាក់ចេញផែនការសកម្មភាពដើម្បីអនុវត្ត ដើម្បីកុំឱ្យគេថា ជាការឃោសនាប្រជាភិថុត ឬសន្យាខ្យល់។

«ឆ្នាំងបាយដែលកសាងហើយ ត្រូវថែឆ្នាំងបាយហ្នឹងឱ្យបាន អ្វីដែលសំខាន់យើងត្រូវបង្កើនចំនួនអង្ករនៅក្នុងឆ្នាំង»។ លោកបានអះអាងយ៉ាងដូច្នេះ ដោយសន្យាសម្រួចឱ្យកាន់តែស្រួច និងមានប្រសិទ្ធភាពបន្តពីគោលនយោបាយអណត្តិមុន ដែលបានជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។

លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋាភិបាលរបស់លោកមិនយកគោលនយោបាយពីមុនមកអនុវត្តទាំងស្រុងនោះទេ ប៉ុន្តែត្រូវយកមូលដ្ឋាននោះដើម្បីកែសម្រួល និងសម្រួចមុំ ដោយផ្តលើអាទិភាពបន្ថែមទៅលើចំណុចណាមួយជាក់ស្តែងការដាក់បញ្ចូលបច្ចេកវិទ្យា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ជាដើម។

«មានអ្នកអង្គុយចាំមើល ហើយអង្គុយចាំវៃ»។ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា វាជាសិទ្ធិក្នុងការវិភាគ ប៉ុន្តែលោកបានសំណូមពរដល់បណ្តាបញ្ញវន្តកុំវិភាគបែបមើលងាយ ហើយគួរផ្តល់ការរិៈគន់ និងលើកយោបល់។ ទោះបីជាយ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា ជាសិទ្ធិបុគ្គលម្នាក់ ហើយរដ្ឋាភិបាលរបស់លោកបន្តខំប្រឹងប្រែងឱ្យចេញជាលទ្ធផលការងារ៕