(កណ្ដាល)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គោនយោបាយធំបំផុតរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ គឺបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ហើយខិតខិតខំធ្វើយ៉ាងស្វែងរក ការងារ ជូនដល់ពលរដ្ឋគ្រប់ស្រទាប់ទាំងអស់នៅទូទាំងប្រទេស។
ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតតាមរោងចក្រសហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខៃកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺធំបំផុតយកប្រជាពលរដ្ឋក្នុងការបម្រើ និងបន្តធ្វើយ៉ាងណាជួយពង្រឹងសេដ្ឋកិច្ច តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារឱ្យកាន់តែច្រើន លើកកម្ពស់សមធម៌សង្គម ដោយចែកផលលាភដល់ដៃប្រជាជនប្រកបដោយចីរភាព និងនិរន្តរភាព។
ជាមួយគ្នានោះដែរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា ដ៏រាប ណារាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺនៅក្បែរ, ការពារ, និងបម្រើដល់បងប្អូនប្រជាពលរដ្ឋជានិច្ច ដូច្នេះសូមបងប្អូនកម្មករ-កម្មការិនីទាំងអស់គប្បីបន្តធ្វើការជឿជាក់មកលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយណបក្សប្រជាជនកម្ពុជាបន្តទៀត៕