Alynana Media Cambodia
Icon Collap
clinic narit

ទីក្រុងធំមួយរបស់ប្រទេសចិន ប្រកាសបន្ធូរបន្ថយច្បាប់កម្ចីទិញផ្ទះ ដើម្បីស្ដារអចលនទ្រព្យឡើងវិញ

Media LNN | Sep 01, 2023
ទីក្រុងធំមួយរបស់ប្រទេសចិន ប្រកាសបន្ធូរបន្ថយច្បាប់កម្ចីទិញផ្ទះ ដើម្បីស្ដារអចលនទ្រព្យឡើងវិញ
Clinic narith

វិស័យអចលនទ្រព្យចិនបានដាំក្បាលចុះយ៉ាងខ្លាំង និងប្រឈមហានិភ័យនៃការដួលរលំ ក្រោយពីផ្ទុះឡើងនូវវិបត្តិជាច្រើនដូចជា វិបត្តិបំណុល ដែលអ្នកអភិវឌ្ឍជាច្រើនបានខកខានទូទាត់សង និងមិនមានហិរញ្ញប្បទានដើម្បីបញ្ចប់គម្រោងសាងសង់អចលនទ្រព្យរបស់ពួកគេបាន។​ ជាក់ស្ដែង អចលនទ្រព្យមួយចំនួនទីក្រុងសុិនជិន ប្រកាសបន្ធូរបន្ថយច្បាប់កម្ចីទិញផ្ទះផងដែរ ដើម្បីស្ដារអចលនទ្រព្យឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន Reuters ។

យោងតាមប្រភពដដែលបានឲ្យដឹងថា មជ្ឈមណ្ឌលបច្ចេកវិទ្យាចិននៃទីក្រុង Shenzhen បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃពុធដោយនិយាយថា ខ្លួននឹងអនុគ្រោះក្នុងការកម្ចីប្រាក់ពីធនធាគារដើម្បីឲ្យ ប្រជាជនងាយស្រួលក្នុងការទិញផ្ទះដំបូងដោយមិនគិតពីកំណត់ត្រាឥណទានរបស់ពួកគេចាប់ពីថ្ងៃទី ៣១ ខែសីហាតទៅ។ 
Move fast and create things: the story of Shenzhen - Rest of World

សូមជម្រាបផងដែរថា ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីអាជ្ញាធរចិនបានអំពាវនាវដល់ទីក្រុងនានាកាលពីថ្ងៃសុក្រដើម្បីពង្រីកនិយមន័យនៃការបញ្ចាំផ្ទះដំបូងដើម្បីស្តារទីផ្សារអចលនទ្រព្យដែលមានបញ្ហាឡើងវិញ។ យ៉ាងណាមិញក្នុងនោះក៏មាន ទីក្រុងក្វាងចូវ (Guangzhou) គឺជាទីក្រុងធំដំបូងគេនៅប្រទេសចិន ដែលឆ្លើយតប និងបន្ធូរបន្ថយការទប់ស្កាត់លើប្រាក់កម្ចីផងដែរ៕