(ភ្នំពេញ)៖ ខណ្ឌជ្រោយចង្វារគឺជាតំបន់មួយដែលកំពុងទទួលបានការអភិវឌ្ឍខ្លាំង ដោយសារសារមានគម្រោងទីក្រុងរណប OCIC ផ្សារទំនើប បុរី ខុនដូ និងគម្រោងផ្សេងៗបានសម្រុកទៅកាន់តំបន់ភាគខាងកើតនៃរាជធានីភ្នំពេញនេះ។ គម្រោងទាំងនេះក៏បានរុញតម្លៃដីនៅតំបន់ជ្រោយចង្វារកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
យោងតាមរបាយការណ៍វាយតម្លៃ របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ហៅកាត់ថា CVEA គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ នេះតម្លៃដីនៅក្នុងតំបន់ជ្រោយចង្វារមានដូចតទៅ៖
១. នៅសង្កាត់ជ្រោយចង្វារ តម្លៃដីចម្លោះពី ១,៦០០ ទៅដល់ ៣,៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីជាប់ផ្លូវ និង ៨៥០ ទៅ ២,១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវតូច។
២. សង្កាត់ព្រែកសាសេក មានតម្លៃចន្លោះពី៤៥០ ទៅ ១,១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ និង១៨០ ទៅដល់ ៣៨០ ដុល្លារសម្រាប់ដីនៅជាប់ផ្លូវតូច។
៣. សង្កាត់ព្រែកលៀប មានតម្លៃចន្លោះពី ៩៥០ ទៅ ៣,៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ និង ៤០០ ទៅ ១,៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវតូច។
៤. សង្កាត់កោះដាច់ មានតម្លៃចន្លោះពី ៨០ ទៅ ៣៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំៗ និង ២០ ទៅ ១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
៥. សង្កាត់បាក់ខែង មានតម្លៃចន្លោះពី ២៨០ តៅដល់ ៩៥០ ដុល្លារក្នុង ១ ម៉ែតការ៉េ និងតម្លៃចន្លោះពី ៨០ ទៅដល់ ៣៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ៕