Alynana Media Cambodia
Icon Collap
clinic narit

យន្តហោះ​ចម្បាំង​ចិន ​រំលោភ​ដែន​​អាកាស​​តៃវ៉ាន់​ ទៀតហើយ

Media LNN | Sep 18, 2023
យន្តហោះ​ចម្បាំង​ចិន ​រំលោភ​ដែន​​អាកាស​​តៃវ៉ាន់​ ទៀតហើយ
Clinic narith

អាជ្ញាធរ​​ទីក្រុង​តៃប៉ិ​នៃ​កោះតៃវ៉ាន់​ បាន​និយាយថា ប្រទេស​ចិន ​បាន​​ប្រើ​យន្តហោះ​ចម្បាំង​ចំនួន ២៨ គ្រឿង​ ហោះ​ហើរ​ជុំវិញ​កោះ​តៃវ៉ាន់​ កាលពី​ថ្ងៃអាទិត្យ ដោយ​ភាគច្រើន​បាន​ឆ្លងកាត់​ខ្សែបន្ទាត់​មធ្យម​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​សម្រាប់​បេសកកម្ម «រយៈ​ចម្ងាយ​ឆ្ងាយ» ដែល​មិនបាន​បញ្ជាក់​ច្បាស់លាស់។

ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​និយាយថា យន្តហោះ​ចំនួន ២០គ្រឿង ដែល​បាន​រកឃើញ​តាំងពីព្រឹក​ថ្ងៃអាទិត្យ បាន​ឆ្លងកាត់​ខ្សែបន្ទាត់​មធ្យម​នៃ​ផ្លូវទឹក ដែល​បំបែក​តៃវ៉ាន់ និង​ចិនដីគោក ហើយ​បាន​ចូលទៅក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស ភាគ​និរតី និង​និរតី​របស់​កោះ​នេះ។

ក្រសួងការពារជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប្រទេស​ចិន​កំពុង​ធ្វើ «បេសកកម្ម​ដូចជា​សមយុទ្ធ​និង​ការ​ហ្វឹកហ្វឺន​​រយៈ​ចម្ងាយ​ឆ្ងាយ» ដោយ​​បន្ថែមថា​ខ្លួន​កំពុង​តាមដាន​ស្ថានការណ៍​ជាមួយ​យន្តហោះ​ល្បាត និង​កប៉ាល់។

ទីក្រុង​ប៉េកាំង​ចាត់ទុក​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​ជា​ទឹកដី​របស់ខ្លួន​ដើម្បី​បង្រួបបង្រួម​គ្នា​ឡើងវិញ។ រដ្ឋាភិបាល​ចិន​ដីគោក​​បាន​បង្កើន​សម្ពាធ​ផ្នែក​យោធា និង​ការទូត​នៅលើ​កោះ​តៃ​វ៉ាន់​​ក្នុង​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​​នេះ ខណៈដែល​ទំនាក់ទំនង​​របស់​ពួក​គេ​ប្រែ​​ជា​តានតឹង​កាន់តែខ្លាំង​។ ទោះ​ជាបែបណា​ តៃវ៉ាន់​​ដែល​គ្រប់គ្រង​​មនុស្ស​ប្រមាណ​២៣​លាន​នាក់​បាន​បដិសេធ​ការទាមទារ​អធិបតេយ្យភាព​របស់​ចិន។

កាលពី​សប្តាហ៍​មុន ទីក្រុង​តៃប៉ិ​បាន​រាយការណ៍​ពី​ការកើនឡើង​នៃ​ការ​លុកលុយ​ដោយ​យន្តហោះ​ចម្បាំង និង​កប៉ាល់​របស់​ចិន បន្ទាប់ពី​ទីក្រុង​ប៉េកាំង​បាន​និយាយថា កងទ័ព​របស់ខ្លួន​កំពុងស្ថិត​ក្នុង «ការប្រុងប្រយ័ត្ន​ខ្ពស់» បន្ទាប់ពី​នាវា​២​គ្រឿង​ដែលជា​កម្មសិទ្ធិ​របស់​សហរដ្ឋអាមេរិក និង​កាណាដា​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ក្នុង​ខែកញ្ញា។

 

ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយថា យន្តហោះ​ចិន​ចំនួន ៦៨គ្រឿង និង​នាវា​កងទ័ព​ជើងទឹក​​ចំនួន១០ ត្រូវបាន​គេ​រកឃើញ​នៅ​ជុំវិញ​កោះ​រវាង​ព្រឹក​ថ្ងៃ​ពុធ និង​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ​​។

ក្រសួង​​ការ​ពារជាតិ​តៃ​វ៉ាន់​បាន​និយាយថា យន្តហោះ និង​នាវាចម្បាំង​ទាំងនោះ​មួយចំនួន​កំពុងធ្វើដំណើរ​ទៅកាន់​តំបន់​ ដែល​មិនបាន​បញ្ជាក់​នៃ​ប៉ាស៊ីហ្វិក​ខាងលិច ដើម្បី «ធ្វើការ​ហ្វឹកហាត់​រួមគ្នា​លើ​សមុទ្រ និង​ផ្លូវអាកាស» ជាមួយ​នាវា​ផ្ទុក​យន្តហោះ Shandong របស់​ប្រទេស​ចិន។

​អាជ្ញាធរចិន​កាល​ពីចុងខែ​សីហា​កន្លងទៅនេះ​​​ទើប​បាន​បញ្ចេញ​ផែន​ទី​​​ថ្មី​មួយ​ដែលបង្ហាញ​ពី​ការ​ក្រសោប​យក​សមុទ្រចិន​ខាងត្បូង​ដែល​នាំ​ឱ្យ​ប្រទេស​អាស៊ាន​យ៉ាងហោច​៥​បានតវ៉ា​​​និងចេញសេចក្តីថ្លែងការណ៍​​ប្រឆាំង​នឹង​ការ​ចេញ​ផែន​ទីនោះ ហើយ តៃ​វ៉ាន់​ក៏បានជំទាស់​ចំពោះផែនទីនោះដែរ៕