Alynana Media Cambodia
Icon Collap
clinic narit

កិច្ចពិភាក្សាប្រាក់ឈ្នួលថ្ងៃនេះ នៅតែមិនទាន់សម្រេច ខណៈសហជីពស្នើតួលេខ២ផ្សេងទៀត

Admin Alynana | Sep 18, 2023
កិច្ចពិភាក្សាប្រាក់ឈ្នួលថ្ងៃនេះ នៅតែមិនទាន់សម្រេច ខណៈសហជីពស្នើតួលេខ២ផ្សេងទៀត
Clinic narith

កិច្ចពិភាក្សាប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤ នៅតែមិនទាន់សម្រេច ខណៈនិយោជកតួលេខ ២០១.៥ដុល្លារ, រាជរដ្ឋាភិបាលទើបបញ្ចេញតួលេខ២០២ដុល្លារ, សហជីពស្នើតួលេខ២ផ្សេងទៀត។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសជូនដំណឹងដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ១៣:០០នាទីរសៀល ដើម្បីបន្តពិភាក្សា កំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិង កាបូប សម្រាប់ឆ្នាំ២០២៤។photo_2023-09-18 14.38.07

គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១៩លើក ដែលរួមមាន កិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន ៨លើក, កិច្ចប្រជុំទ្វេភាគីចំនួន ២លើក និងកិច្ចប្រជុំត្រីភាគីចំនួន ៩លើក។ ដោយឡែក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ មានកិច្ចពិភាក្សាចំនួន ៣លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំ ផ្ទៃក្នុងតំណាងភាគីកម្មករនិយោជិត ចំនួន ១លើក និងកិច្ចប្រជុំត្រីភាគីចំនួន ២លើក។ ភាគីទាំងពីរបានបន្ត ពិភាក្សា និងពន្យល់គ្នាទៅវិញទៅមកលើគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយ តំណាងភាគីរាជរដ្ឋាភិបាលបានបន្តសម្របសម្រួល និងពន្យលឺបន្ថែម ពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និង សេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។ ជាលទ្ធផល តំណាងភាគីកម្មករ និយោជិតបានដាក់គោលជំហរចុងក្រោយរបស់ខ្លួន ចំនួនពីរផ្សេងគ្នាគឺ តួលេខ ២០៤ដុល្លារអាម៉េរិក មានសំឡេង គាំទ្រ ១២លើ ១៧នាក់ និង ២១៣ដុល្លារអាមេរិក មានសំឡេងគាំទ្រ ៥លើ ១៧នាក់, តំណាងភាគីនិយោជក បានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន ២០១,៥ដុល្លារអាម៉េរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរ លើលក្ខណបច្ចេកទេស បានលើកឡើងនូវតួលេខចំនួន ២០២ដុល្លារអាម៉េរិក។ តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក នឹងគោរពស្នើសុំនូវសំណូមពរផ្សេងៗ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ នេះ ដើម្បីជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវបរិយាកាសវិនិយោគ និងបរិយាកាសធុរកិច្ចកាន់តែ ប្រសើរ ព្រមទាំងកាត់បន្ថយការចំណាយរបស់បងប្អូនកម្មករនិយោជិត ក៏ដូចជា ការពារនូវសិទ្ធិ កិត្តិយស និងអត្ថ ប្រយោជន៍របស់បងប្អូនកម្មករនិយោជិត។

អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៩:០០នាទីព្រឹក។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈ មេត្តាជ្រាបជាព័ត៌មានតាមការគួរ។photo_2023-09-18 14.34.22