Alynana Media Cambodia
Icon Collap
clinic narit

សហគ្រាសជាង ២ម៉ឺន ក្នុងវិស័យ២នេះ អាចនឹងទទួលបានការបញ្ចុះថ្លៃភ្លើងពីរដ្ឋាភិបាល

Media LNN | Sep 19, 2023
សហគ្រាសជាង ២ម៉ឺន ក្នុងវិស័យ២នេះ អាចនឹងទទួលបានការបញ្ចុះថ្លៃភ្លើងពីរដ្ឋាភិបាល
Clinic narith

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជាបាន​ស្នើឱ្យ​រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សម្រេចពិនិត្យលទ្ធភាពអនុគ្រោះបញ្ចុះថ្លៃអគ្គិសនីក្នុងកម្រិតណាមួយសម្រាប់ សហគ្រាសប្រមាណជា ២១០,០០០ ក្នុងវិស័យកសិកម្ម និង ឧស្សាហកម្ម ដែលផលិតច្រើនដើម្បីជម្រុញដល់សកម្មភាពផលិត និងការចំណាយរបស់សគ្រាសទាំងនោះ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន កម្មករ និយោជិត ចំនួន ១៨ ១០៤នាក់ មកពីបណ្តារោងចក្រ សហគ្រាស មានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ កាលថ្ងៃ ទី១៩ កញ្ញា ២០២៣។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការជំរុញឱ្យមានការបញ្ចុះតម្លៃអគ្គីសនីនេះ គឺមិនអាចរង់ចាំដល់ឆ្នាំក្រោយទេ គឺពោលត្រូវអនុវត្តន៍ឱ្យបាននៅឆ្នាំនេះ អាចចាប់ផ្តើមពីខែ១០នេះតទៅ អាចសាកល្បង៣ខែសិន ថាអាចដំណើរការបានអត់? ដើម្បីធ្វើយ៉ាងណាសំដៅឱ្យសហគ្រាសទាំងនោះអាចមានលទ្ធភាពធ្វើការងារផ្សេងៗបាន។

ដោយក្នុងនោះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើណែនាំឱ្យភាគីពាក់ព័ន្ធពិនិត្យក្នុងការអនុគ្រោះបញ្ចុះថ្លៃអគ្គិសនីដល់ដល់សហគ្រាសផ្នែកឧស្សាហកម្ម និងសហគ្រាសផ្នែកកសិកម្មនៅកម្ពុជាដែលនឹងត្រូវអនុវត្តសាកល្បងចាប់ពីខែក្រោយនេះទៅ៕
7 3 E1542249295663 (1)