Alynana Media Cambodia
Icon Collap
clinic narit

ខេត្តតាកែវ​ទទួលបានចំណូលជាង​២០០លានដុល្លារ​អាមេរិកក្នុងមួយឆ្នាំ​ពីវិស័យឧស្សាហកម្ម​កាត់ដេរ​

Media LNN | Sep 20, 2023
ខេត្តតាកែវ​ទទួលបានចំណូលជាង​២០០លានដុល្លារ​អាមេរិកក្នុងមួយឆ្នាំ​ពីវិស័យឧស្សាហកម្ម​កាត់ដេរ​
Clinic narith

(ភ្នំពេញ)៖ តាកែវ​ជា​ខេត្តមួយដែល​មានសក្ដានុពល​ក្នុងការទាក់ទាញ​ការ​វិនិយោគលើ​រោងចក្រ​ឧស្សាហកម្ម កាត់ដេរ​សម្លៀក​បំពាក់​និងស្បែកជើង ដោយ​បច្ចុប្បន្ន​នេះ មានរោងចក្រ​សហគ្រាស​ជាច្រើន​បានបោះទីតាំង​នៅក្នុងទឹកដីខេត្ត​តាកែវ ជាពិសេស​ក្នុងស្រុកបាទី ដោយ​ក្នុងមួយ​ឆ្នាំ​​ ខេត្ត​នេះទទួលបានចំណូលជាង​២០០លានដុល្លា​រអាមេរិក​សម្រាប់ផ្ដល់​ជូនកម្មករ​កម្មការិនី រោងចក្រ​ដែល​បំពេញការងារ ។​

បើតាមលោកអ៊ូច ភា អភិបាលខេត្ត​តាកែវ​បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ខេត្ត​តាកែវ​មានកម្មករ កម្មការិនី​សរុបជិត​៧​ម៉ឺននាក់​ហើយ ដោយក្នុង​មួយចំនួន​ពួកគេអាច​រកចំណូល​បាន​សរុបជាង​២០០ លាន​ដុល្លារ​អាមេ​រិក សម្រាប់ផ្គត់ផ្គង់​ជីវភាពក្រុមគ្រួសារ​របស់ពួកគេ  ។​​

លោក​បន្តថា បច្ចុប្បន្ន​នេះ ទាំង​រដ្ឋាភិបាល និងគណៈគ្រប់គ្រ​ង​ខេត្ត​បានបន្តទាក់ទាញ​វិនិយោគិន​​ក្នុងវិស័យ​ឧស្សា​ហ​កម្ម​រោងចក្រ​ មក​បណ្ដាក់ទុនវិនិយោគ​នៅក្នុង​ទឹកដីខេត្ត​តាកែវ​បន្ត​ទៀត ដើម្បីបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋានឱ្យ​មានការងារធ្វើ មានប្រាក់ចំណូល​​ដោយមិនចាំបាច់ធ្វើ​ចំណា​កស្រុកទៅ​ប្រទេស​ក្រៅ ឬទៅ​រាជ​ធានី​ភ្នំ​ពេញ​​ដែលនាំឱ្យមានកា​រចំណាយច្រើននោះទេ ។

បើតាម​សម្ដេចធិបតី នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត​ឱ្យដឹងថា​ខេត្តតាកែវ​ជា​ខេត្តជាប់ចំណាត់ថ្នាក់ទី​៤​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មានរោងចក្រ​ឧស្សាហកម្ម​ច្រើនជាង​គេ បន្ទាប់ពីភ្នំពេញ កណ្ដាល និងកំពង់ស្ពឺ ៕ ​​
380167722 749205857009664 7331137343020409452 N