វីរុសថ្មីមានឈ្មោះថា vB_HmeY_H4907 ត្រូវបានអ្នកវិទ្យាសាស្ត្រចិនរកឃើញនៅជម្រៅ ៨ ៩០០ ម៉ែត្រនៃតំបន់ Mariana Trench ប្រទេសជប៉ុនភាគខាងត្បូង ខណៈជម្រៅទាបបំផុតរបស់មហាសមុទ្រប៉ាស៊ីហ្វិកគឺ ១១ ០០០ ម៉ែត្រ ។ vB_HmeY_H4907 ត្រូវដាក់បញ្ចូលទៅក្នុងប្រភេទ bacteriophages ដែលឆ្លង និងចម្លងបាក់តេរីនៅខាងក្នុង ។ពួកវាត្រូវបានគេជឿថាជាទម្រង់ជីវិតដ៏សម្បូរបែបបំផុតនៅលើភពផែនដី និងដើរតួនាទីយ៉ាងសំខាន់ក្នុងអេកូឡូស៊ីសមុទ្រ ដោយជួយគ្រប់គ្រងទំហំប្រជាជន និងបញ្ចេញសារធាតុចិញ្ចឹម ។
មួយវិញទៀត វីរុសនេះមានរចនាសម្ព័ន្ធស្រដៀងគ្នាទៅនឹងក្រុមបាក់តេរី halomonas ជាពិសេសមិនឆ្លងដល់មនុស្សទេ ៕