Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនធំ១ កំពុងសាងសង់អាគាររោងចក្រលើដី ៤០ ហិកតា និងគ្រោងរើសកម្មករចូលបម្រើការ ៨ ពាន់នាក់

Media LNN | Sep 23, 2023
ក្រុមហ៊ុនធំ១ កំពុងសាងសង់អាគាររោងចក្រលើដី ៤០ ហិកតា និងគ្រោងរើសកម្មករចូលបម្រើការ ៨ ពាន់នាក់
Clinic narith

(ភ្នំពេញ)៖ ក្រុមហ៊ុន Sun Fair Garment Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Marvel Garment Co., Ltd បានកំពុងសាងសង់អគាររោងចក្ររបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងគ្រោងជ្រើសរើសកម្មករនិយោជិតប្រមាណ ៨ ពាន់នាក់ចូលបម្រើការនាពេលខាងមុខ។

យោងតាមការបញ្ជាក់ពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចបណ្តាក្រុមហ៊ុនមួយចំនួនក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រុមហ៊ុន Sun Fair Garment Co., Ltd. នេះកំពុងសាងសង់អាគាររោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗលើទំហំផ្ទៃដីជាង ៤០ហិកតា និងគ្រោងជ្រើសរើសកម្មករនិយោជិតប្រមាណ ៨ ពាន់នាក់ ចូលមកបម្រើការងារនៅក្នុងក្រុមហ៊ុនខ្លួន។
photo1695291562-2

ឯកឧត្ដមបញ្ជាក់បន្ដថា Sun Fair Garment Co., Ltd. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Marvel Garment Co., Ltd. ដែលបានវិនិយោគលើការកាត់ដេរសម្លៀកបំពាក់ល្បីៗដូចជាម៉ាក ណៃគី(Nike) ប៉ូឡូ(Polo) ពូម៉ា(Puma)  និងលូលូឡេម៉ុន(Lululemon) ជាដើម។ ដោយក្រុមហ៊ុននេះបានចាប់ដំណើរការវិនិយោគ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងទុនវិនិយោគប្រមាណ ២៥០លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ៤៥ហិកតា និងបានបង្កើតការងារបានចំនួន ១៣.៣០០កន្លែង។
photo1695291562-1

សូមជម្រាបផងដែរថា គិតមកដល់ពេលបច្ចុប្បន្ននេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានគម្រោងវិនិយោគសរុបចំនួន ១៣៩គម្រោង ដែលមានមុខសញ្ញាវិនិយោគសំខាន់ៗដូចជា៖ ការផលិតសម្ភារៈបរិក្ខារអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត ខ្សែអគ្គិសនី បន្ទះសូឡា បរិក្ខារពេទ្យ កែច្នៃពេជ្រ បរិក្ខារសាងសង់ គ្រឿងសំអាង ចំណីអាហារនិងភេសជ្ជៈ ចំណីសត្វ ផលិតផលស្បែក សម្លៀកបំពាក់ និងស្បែកជើងជាដើម។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានផ្តល់ការងារជូនដល់កម្មករនិយោជិតចំនួនប្រមាណ ៣៨.៥០០កន្លែង៕
photo1695291566-1photo1695291595-1photo1695291595-5379934709 122118017450029244 220683925784617194 N