Alynana Media Cambodia
Icon Collap
clinic narit

នៅថ្ងៃសម្ពោធឱ្យប្រើប្រាស់ទិដ្ឋាការដោយសេរី នាយករដ្ឋមន្ត្រីថៃបានទៅស្វាគមន៍ភ្ញៀវទេសចរចិនយ៉ាងកក់ក្តៅ

Admin Alynana | Sep 26, 2023
នៅថ្ងៃសម្ពោធឱ្យប្រើប្រាស់ទិដ្ឋាការដោយសេរី នាយករដ្ឋមន្ត្រីថៃបានទៅស្វាគមន៍ភ្ញៀវទេសចរចិនយ៉ាងកក់ក្តៅ
Clinic narith

ថៃឡង់ដ៍៖ ប្រទេសថៃឡង់ដ៍បានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់ភ្ញៀវទេសចរចិនដំបូងគេ ដែលធ្វើដំណើរតាមរយៈជើងហោះហើរលើកលែងទិដ្ឋាការពីប្រទេសចិនមកដល់ស្រុកថៃកាលពីដើមសប្តាហ៍នេះ ដោយសកម្មភាពទាំងអស់នេះ បានបង្ហាញអំពីការចាប់ផ្តើមនូវគំនិតផ្តួចផ្តើមថ្មីរបស់ប្រទេសថៃឡង់ដ៍ នៅក្នុងការពង្រឹងទីផ្សារទេសចរណ៍ចិនឡើងវិញ ។

ភ្ញៀវទេសចរប្រមាណជា ៣៤១នាក់ មកពីទីក្រុងសៀងហៃ បានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ នៅព្រឹកថ្ងៃច័ន្ទ ដោយទទួលបានកម្រងផ្កា និងការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់នាយករដ្ឋមន្ត្រីថ្មីរបស់ថៃឡង់ដ៍ លោក សេដ្ឋា ថាវីស៊ីន រួមទាំងមន្ត្រីថៃជាន់ខ្ពស់មួយចំនួនទៀត ដោយពួកគេបានលើកឡើងផងដែរថា ការកម្រើកឡើងវិញនៃឧស្សាហកម្មទេសចរណ៍គឺជាអទិភាពកំពូលរបស់សេដ្ឋកិច្ចនៅក្នុងស្រុកថៃ ។

srettha-chinese2

អំឡុងពិធីសម្ពោធ និងទទួលស្វាគមន៍នេះ លោក សេដ្ឋា បានមានប្រសាសន៍ថា "រដ្ឋាភិបាល និងមនុស្សគ្រប់គ្នានៅទីនេះ សុទ្ធតែបានចូលរួមចំណែកដើម្បីធ្វើឱ្យមានថ្ងៃនេះ និងជាថ្ងៃដ៏សំខាន់មួយសម្រាប់ប្រទេសថៃឡង់ដ៍។ ខ្ញុំសង្ឃឹមថា ស្ថិតនៅក្រោមគោលនយោបាយរបស់រដ្ឋាភិបាលនាពេលនេះ យើងនឹងមានមធ្យោបាយជាច្រើនទៀត ដើម្បីជំរុញសេដ្ឋកិច្ចប្រទេសជាតិ " ។

សូមជម្រាបថា ប្រទេសថៃឡង់ដ៍ នាពេលថ្មីៗនេះ បានប្រកាសអំពីការសម្រេចចិត្តរបស់ខ្លួននៅក្នុងការអនុញ្ញាតឱ្យភ្ញៀវទេសចរចិន អាចធ្វើដំណើរចូលស្រុកថៃដោយពុំចាំបាច់មានទិដ្ឋាការ ចាប់ពីថ្ងៃទី ២៥ ខែកញ្ញារហូតដល់ចុងខែកុម្ភៈ ឆ្នាំ ២០២៤ ជុំវិញគោលបំណងស្របតាមការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីថ្មី នៅក្នុងការលើកកម្ពស់ដល់សេដ្ឋកិច្ចជាតិតាមរយៈវិស័យទេសចរណ៍ ។
ស្ថិតនៅក្នុងពិធីទទួលស្វាគមន៍ដដែលនេះ ភ្ញៀវទេសចរណ៍ចិនម្នាក់ ឈ្មោះម៉ាស៊ូធៀន (Ma Shutian) បាននិយាយថា "ខ្ញុំគិតថាអ្វីៗទាំងអស់គឺពិតជាងាយស្រួល ព្រោះយើងទើបឆ្លងកាត់ទីកន្លែងរៀបចំលិខិតឆ្លងដែន ដោយចំណាយពេលត្រឹមតែ ២ ឬ ៣ នាទីតែប៉ុណ្ណោះ" ។
Thailands-free-visa-Sep-2523-scaled
យោងតាមទិន្នន័យចុងក្រោយរបស់អាជ្ញាធរទេសចរណ៍ថៃ (TAT) បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១៧ ខែកញ្ញាឆ្នាំនេះ ប្រទេសថៃឡង់ដ៍ ទទួលបានភ្ញៀវទេសចរចិនជាង ២.៣៤ លាននាក់ ឬប្រមាណ ៣៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ។ អាជ្ញាធរថៃ ក៏បានដាក់ក្តីសង្ឃឹមផងដែរថា ចំនួនភ្ញៀវទេសចរចិន នឹងធ្វើដំណើរមកកាន់ប្រទេសថៃឡង់ដ៍ ក្នុងចន្លោះពី ៤,០១ ទៅ ៤,៤ លាននាក់នៅឆ្នាំនេះ ។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក ស៊ូរីយ៉ា ជុងរ៉ុងរុងឃីត (Suriya Juangroongruangkit) បានលើកឡើងថា "យើងនឹងធ្វើយ៉ាងណា ដើម្បីប្រាកដថានឹងមានជើងហោះហើរគ្រប់គ្រាន់ ចាប់តាំងពីការដាក់ឱ្យដំណើរការចំពោះការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ហើយយើងនឹងប្រាកដថា យើងនឹងសម្របសម្រួលដំណើរការនេះឱ្យមានភាពរលូនតាមតែអាចធ្វើទៅបាន នៅពេលភ្ញៀវទេសចរចិនធ្វើដំណើរមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ ។ យើងគិតថា ចំនួនអ្នកទេសចរចិន នឹងកើនឡើងដល់ ៧០ម៉ឺននាក់បន្ថែមទៀត ។

បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រី សេដ្ឋា ក៏បានបញ្ជាក់ថា អទិភាពចម្បង គឺជាការធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ចាប់តាំងពីពេលដែលភ្ញៀវឈានជើងចូលមកដល់ក្នុងប្រទេស រហូតដល់ពួកគេចាកចេញទៅជាមួយនឹងបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ។

ដើម្បីសម្រេចបាននូវចំណុចទាំងអស់នេះ មន្ត្រីជាច្រើនរូបមកពីនាយកដ្ឋាននគរបាលទេសចរណ៍ បានបង្ហាញវត្តមាននៅឯអាកាសយានដ្ឋាន តាមរយៈការប្រើប្រាស់ភាសាចិនកុកងឺ ដើម្បីណែនាំ និងជួយភ្ញៀវទេសចរក្នុងការទាញយកកម្មវិធីទូរសព្ទដៃមួយប្រភេទ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសុវត្ថិភាពដល់ភ្ញៀវទេសចរ និងធានាបាននូវបទពិសោធន៍ធ្វើដំណើរប្រកបដោយផាសុកភាពនៅក្នុងប្រទេសថៃឡង់ដ៍ ។

65111b2628677.image

យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងជាបន្តទៀតថា គម្រោងលើកលែកទិដ្ឋាការនៅមុនសប្តាហ៍មាសដែលជាថ្ងៃឈប់សម្រាករយៈពេល ២ សប្តាហ៍របស់ប្រទេសចិននៅដើមខែតុលា បានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ពង្រីកជើងហោះហើរ ចិន-ថៃ និងតភ្ជាប់ថ្មីរវាងគោលដៅពេញនិយមនៅក្នុងប្រទេសថៃឡង់ដ៍ ជាមួយនឹងទីក្រុងលំដាប់ៗចំនួនពីររបស់ប្រទេសចិន ។

នៅដើមសប្តាហ៍ដដែលនេះ ជើងហោះហើរពីទីក្រុងគុនមីង (Kunming), ឆាងសា (Changsha), និងណាននីង (Nanning) របស់ប្រទេសចិន បានធ្វើការចុះចតនៅក្នុងរាជធានីបាងកក និងទីក្រុងទេសចរណ៍ល្បីៗផ្សេងទៀតរបស់ប្រទេសថៃឡង់ដ៍ ដូចជា ឈៀងម៉ៃ និងភូកេត ជាទីកន្លែងដែលមានរៀបចំការទទួលស្វាគមន៍ភ្ញៀវទេសចរចិនតាមបែបថៃផងដែរ ៕20230926e6c340ef147b4d959b43207661613d18_ChkhgeE007005_20230926_CBMFN0A001