Alynana Media Cambodia
Icon Collap
clinic narit

ជប៉ុន​សរសើរផ្លែស្វាយកម្ពុជាថា ឆ្ងាញ់ និងជំរុញបង្កើនការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារជប៉ុន

Admin Alynana | Sep 27, 2023
ជប៉ុន​សរសើរផ្លែស្វាយកម្ពុជាថា ឆ្ងាញ់ និងជំរុញបង្កើនការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារជប៉ុន
Clinic narith

ភ្នំពេញ៖ ​ឯកអគ្គ​រាជ​រដ្ឋ​រាជទូត​ជប៉ុន​ បាន​លើក​ឡើង​ថា ​ផលិតផល​កសិកម្ម​កម្ពុជា​ក៏​មិន​ខុស​ពី​ផលិតផល​កសិកម្ម​របស់​បណ្តា​ប្រទេស​អាស៊ាន​ផង​ដែរ ក្នុង​ការ​នាំ​ចូល​ទៅ​ប្រទេស​ជប៉ុន។ ប៉ុន្តែ​បញ្ហា​ដែល​ចោទ គឺ​បញ្ហា​ដឹក​ជញ្ជូន ឬ​និមិត្តសញ្ញា​ស្លាក ពាណិជ្ជនាម​របស់​កម្ពុជា។

លោក​​ទូត បានមានប្រសាសន៍ថា «​នៅ​ពេល​ខ្ញុំ​មក​ដល់​កម្ពុ​ជាដំបូង គឺ​ខ្ញុំ​ញ៉ាំ​ស្វាយ​របស់​កម្ពុជា គឺ​ឆ្ងាញ់​ហើយ​ថោក​ទៀត បើ​ធៀប​នឹង​តម្លៃ​នៅ​ជប៉ុន ប៉ុន្តែ​បើ​យើង​ចង់​នាំ​ស្វាយ​នេះ​ទៅ​ជប៉ុន​វិញ គឺ​ថ្លៃ​ដឹក​ជញ្ជូន​ចំណាយ​ច្រើន​ទម្រាំ​ដល់​ជប៉ុន​»។
ការថ្លែងយ៉ាងដូច្នេះរបស់លោក អូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតប្រចាំកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា។

ទំនិញ​កសិផល​របស់​កម្ពុជា​បាន​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជប៉ុន​មាន​ភាព​តិចតួច​ដោយសារ​ត្រូវការ​ចំណាយ​ច្រើន​ក្នុង​ការ​ដឹក​ជញ្ជូន​ទៅ ប៉ុន្តែ​ជប៉ុន​នៅ​តែ​បង្ហាញ​ជំហរ​ចង់​ឲ្យ​មានការ​នាំ​ទៅ​ច្រើន។ នេះជារបញ្ជាក់របស់ឯកអគ្គរាជទូត​ជប៉ុន​។
​ឯកអគ្គ​រាជ​រដ្ឋ​រាជទូត​រូបនេះ ក៏បាន​លើក​ឡើង​​​ថា​ ការ​ជួយ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវការ​ជជែក​គ្នា ស្ថិត​ក្រោម​ជំនួយ​ផ្លូវការ​ជប៉ុន​ODA ហើយ​ត្រូវ​ញែក​ដាច់​ពី​គ្នា​ពី​គម្រោង​វិនិយោគ​ផ្នែក​ឯកជន។

លោក​ថា ODA បាន​គាំទ្រ​អភិវឌ្ឍន៍​ផ្នែក​បរិស្ថាន និង​កសិកម្ម​តាម​រយៈ​ការ​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​ដឹក​ជញ្ជូន ដែល​យើង​ហៅ​ថា ជំនាញការ​កសិកម្ម។ ទាក់ទិន​នឹង​វិស័យ​ឯកជន​វិញ​លោក​ទូត​ជប៉ុន​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ឯកជន​ជប៉ុន​បាន​ធ្វើការ​វិនិយោគ​មួយ​ចំនួន​នៅ​កម្ពុជា តាម​រយៈ​ការ​ការ​ផលិតផល​ម្រេច​នាំ​ចេញ​ទៅ​ជប៉ុន ឬ​ផលិតផល​ស្វាយចន្ទី ។
លោក អូអិណុ អាត់ស៊ូស៊ី​ បានគូសបញ្ជាក់ថា យើង​នៅ​តែ​បន្ត​ការ​គាំទ្រ​នូវ​ការ​នាំ​ចូល​ទៅ​កាន់​ជប៉ុន​តាម​រយៈ​ការ​ចាំបាច់​ទាំង​ផ្នែក​រដ្ឋ និង​ផ្នែក​ឯកជន ។ នៅ​ពេល​បច្ចុប្បន្ន​នេះ យើង​មិន​ទាន់​មានការ​រឹត​បន្ដឹង​ការ​នាំ​ចូល​ផលិត​កសិកម្ម​កម្ពុជា ទៅ​ជប៉ុន​នោះ​ទេ។ លោកថាច្បាស់​ហើយ​ការ​នាំ​ចូល​ទៅ​ជប៉ុន គឺ​ផ្អែក​លើ​អត្រា​កំណត់​ពន្ធ ឬ​មុខទំនិញ ឬ​ដូច​អ្វី​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូរ​គ្រប់​ជ្រុងជ្រោយ​។

លោក​ទូត​ជប៉ុន​ ក៏​បាន​លើក​ឡើង​ថា ចំពោះ​ការ​ដឹក​ជញ្ជូន​កសិផល​កម្ពុជា​ទៅ​ជប៉ុន​តាម​ផ្លូវទឹក គឺ​មាន​ភាព​ពិបាក​ព្រោះថា កំពង់​ផែន​នៅ​កម្ពុជា​មានទឹក​រាក់​ដោយ​មិន​អាច​ចេញចូល​កប៉ាល់​ធំ​ៗ​បាន​នោះ​ទេ ដូច្នេះ​ត្រូវ​ចំណាយពេល​ច្រើន និង​ចំណាយ​លុយ​ច្រើន​ទម្រាំ​នាំ​ចេញ​ទៅ​ដល់​ប្រទេស​ជប៉ុន។
ជាមួយ​គ្នា​នោះ​ដែរ ឯកអគ្គរាជទូត​ជប៉ុន ​បាន​ឲ្យ​ដឹង​ថា បើសិន​មានការ​អភិវឌ្ឍ​ផ្សារ​ភ្ជាប់​ផ្លូវ​ដឹក​ជញ្ជូន​មាន​ភាព​ងាយស្រួល​តាម​រយៈ​ការ​ស្ការ​កំពង់​ផែ​ព្រះ​សីហ​នុ​ឲ្យ​មានទឹក​ជ្រៅ​ធ្វើ​កប៉ាល់​ធំ​ៗ​ចូល​បាន​នោះ​កសិផល​កម្ពុជា​នឹង​ដឹក​ទៅ​ដល់​ជប៉ុន​បាន​ស្រួល។ ​ទន្ទឹមនឹងនេះ​ដែរ លោក​ទូត​ក៏​បាន​រំលេចពី​​បញ្ហា​ផ្លា​ក​និមិត្ត​សភា ឬ​ពាណិជ្ជកម្ម​កសិកម្ម​កម្ពុជា​ជប៉ុន​មិន​ទាន់​ស្គាល់​អស់នោះ​ទេ គឺ​ស្គាល់​តែ​ម្រេច​តែ​ប៉ុណ្ណោះ ដូច្នេះ​ត្រូវ​តែ​គិតគូរ​ពី​ករណី​នេះ​ផង​ដែរ​។
លោក​ទូត​ បានអះអាង​ថា​ ជប៉ុន​នៅ​តែ​បន្ត​រួមចំណែក​លើកកម្ពស់​ការ​នាំ​ចេញ​កសិផល​កម្ពុជា​ទៅ​ជប៉ុន និង​ទៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត។

ក្នុងគ្រានោះដែរ លោក អូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតប្រចាំកម្ពុជា បានឲ្យដឹងថា ​ទំហំ​សេដ្ឋកិច្ច​រវាង​កម្ពុជា​-​ជប៉ុន​មាន​ចំនួន​១,៦​ពាន់​លាន​យេ​ន គិត​តាំងពី​ឆ្នាំ​១៩៨១ ឥឡូវ​នេះ កើនឡើង​ដល់​ជាង​២០០​ដង​គិត​ត្រឹម​ឆ្នាំ​២០២២។
ឯកអគ្គរាជទូត​ បាន​លើកឡើង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​ជប៉ុន សមាគម​ជប៉ុន មានការ​កើនឡើង​ខ្ពស់​ហើយ​ក្រុមហ៊ុន​ជប៉ុន​បាន​ចូលរួម​ក្នុង​ការ​សេដ្ឋកិច្ច​កម្ពុជា។ ក្រុមហ៊ុន​ជប៉ុន​បាន​ដាក់​ចេញ​នូវ​គម្រោងវិនិយោគ​ធំ​ៗ​ជា​ច្រើន​ផង​ដែរ រួម​មានការ​បើក​ដំណើរការ​ផ្សារ​ទំនើប​អ៊ីអន រោងចក្រ​ដំឡើងរថយន្ត​ជាដើម៕