Alynana Media Cambodia
Icon Collap
clinic narit

ឥណ្ឌាជំរុញនិងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ក្នុងខេត្ត២ នៅកម្ពុជា

Media LNN | Sep 27, 2023
ឥណ្ឌាជំរុញនិងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ក្នុងខេត្ត២ នៅកម្ពុជា
Clinic narith

ប្រទេសឥណ្ឌា បានបង្ហាញពីជំហរគាំទ្រលើគម្រោងអភិ​វៃឌ្ឍសហគមន៍អេកូទេសចរណ៍នៅក្នុងខេត្តចំនួន ០២ រួមមានខេត្តកំពង់ធំ និងខេត្តព្រៃវែង។ នេះបើតាមលទ្ធផលនៃជំនួបរវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឥណ្ឌាបានគាំទ្រគម្រោងអភិវឌ្ឍទេសចរណ៍របស់កម្ពុជា រួមមានគម្រោងអភិវឌ្ឍន៍ដែលមានផលរហ័ស (Quick Impact Projects – QIP) ចំនួន០៣ រួមមាន ១) «ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ ដើម្បីផ្សព្វផ្សាយសហគមន៍ និងអេកូទេសចរណ៍» ២) «ការលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅក្នុងសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ នៅខេត្តកំពង់ធំ» និង ៣) «ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍បឹងស្នេហ៍ នៅខេត្តព្រៃវែង»។

ក្រៅពីនេះ ភាគីទាំងពីរ បានពិភាក្សាគ្នាលើគំនិតផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍បែបជំនឿ និងសាសនាផងដែរ៕