Alynana Media Cambodia
Icon Collap
clinic narit

ពន្ធដារ​បក​ស្រាយ​ថា រដ្ឋមិនមែនគិតតែយកពន្ធនោះទេ

Admin Alynana | Sep 27, 2023
ពន្ធដារ​បក​ស្រាយ​ថា រដ្ឋមិនមែនគិតតែយកពន្ធនោះទេ
Clinic narith
ភ្នំពេញ ៖​ ឆ្លើយ​តបទៅនឹង​ការ​លើកឡើង​ថា រដ្ឋគិតតែយកពន្ធ​ ខណៈ​ប្រទេស​ផ្សេង​ទៀត​កាត់បន្ថយ​ពន្ធ ឬ​ដាក់​ចេញ វិធានការ​លើក​​ទឹកចិត្ត​ អគ្គ​នាយកដ្ឋានពន្ធដារ បាន​ចេញសេចក្ដីបំភ្លឺ​ជូន​ដល់សាធារណជន​ ពាក់ព័ន្ធនឹង​ការ​លើកឡើងនេះ។ 

នៅក្នុង​សេចក្ដីបំភ្លឺរបស់​ពន្ធដារ​នៅថ្ងៃទី​២៧ កញ្ញា ២០២៣ ឱ្យដឹងថា​ ទន្ទឹមនឹង​ការ​ប្រមូលចំណូល ដើម្បី​ការ​អ​ភិ​វឌ្ឍ​សេដ្ឋកិច្ចសង្គមជាតិ ធានា​តម្លាភាព និងការ​ប្រកួត​ប្រជែង​ដោយស្មើភាព រាជរដ្ឋាភិបាល​ក៏បានគិតគូរ​ខ្ពស់​ពីការ​​សម្រួល​បរិយាកាស​វិនិយោគ​ ក៏ដូចជាការ​លើកកម្ពស់ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ ដោយ​បាន​ដាក់​ចេញ​នូ​វវិធានការ​លើ​កទឹកចិត្ត​​ជាច្រើន​ជា​បន្ត​បន្ទាប់ និ​ងស្ទើរ​គ្រប់វិស័យ​ ។ ក្នុងនោះការ​ដាក់ចេញនូវវិធានការ​លើ​កទឹកចិត្តផ្នែក​សារពើ​ពន្ធ ដើម្បីសម្រួលដល់​ជីវភាព​ប្រជាពលរដ្ឋ​ទូទៅ ​ជាអាទិ៍មាន ៖

១. ការលុបចោល​របបពន្ធម៉ៅការ និងអាករ​លើ​ផល​របរ ដើម្បីបញ្ចប់​នូវ​បញ្ហា​ស្មុគស្មាញ របស់ប្រជាពលរដ្ឋ​ដែល​ប្រកបអាជីវកម្ម​តូច​តា​ចគ្រាន់តែដើម្បីចិញ្ចឹមជីវិត និងជាកា​រលុប​បំបា់ត់​កន្លែង​លាក់​ខ្លួន​របស់អ្នកជាប់ពន្ធ​ដែល​ត្រូវ​បញ្ចូល​ក្នុង​របបស្វ័យ​ប្រកាស ។​

២. កំណត់​បន្ថែម​ការ​ផ្គត់ផ្គង់​មួយចំនួន​ជាការ​ផ្គត់ផ្គង់​មិនជាប់អាករ​លើ​តម្លៃបន្ថែម រួមមាន​ សេវា​សិក្សា​អប់រំ ថាមពល​អគ្គិសនី និងទឹកស្អាត​ជូន​ប្រជាពលរដ្ឋប្រើប្រាស់ ផលិតផល​កសិកម្មមិនទាន់​កែច្នៃ​និងសេវា​ប្រមូល​សំរាម យន្តការ​នេះ​មានគោល​បំណង​ដើម្បី​លើកកម្ពស់​ជីវភាពរស់​នៅ​និង​សុខុមាលភាពរបស់​ប្រជាពលរដ្ឋ​​ ។​

៣. ការ​សម្រួលកម្រិត​ប្រាក់ពន្ធប៉ាតង់ ដែល​ត្រូវ​បង់ពន្ធ​ដើម្បីជាការ​លើក​ទឹកចិត្ត​សហគ្រាស​តូចៗ​ក្នុងការ​ប្រកប​អាជីវកម្ម  ។​

៣. ការ​លុប​ចោល​ពន្ធសត្តឃាត ដើម្បីជួយកាត់បន្ថយបន្ទុក​ចំណាយ​លើ​សាច់​សត្វ​ដែល​ជា​អាហារ​មូល​ដ្ឋាន​ស​ម្រា​ប់​ចិញ្ចឹមជីវិត ក៏ដូចជា​ជួយ​សម្រាលជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ​បានមួយ​កម្រិត​​ថែមទៀត ។

៤.​ដាក់ចេញ​នូវ​វិធានការ​គណនេយ្យ​សាមញ្ញ​ ដើម្បី​ជួយ​សម្រួល​ដល់អ្នកជាប់ពន្ធ​តូច​ក្នុង​កិច្ច​ប្រតិបត្តិ​ការ​អាជីវកម្ម​តូច​​ៗ​ឬអាជីវកម្ម​ដែល​មានលក្ខណៈគ្រួសារ ។

៥.ការកាត់បន្ថយ​ជាច្រើនលើក​នូវ​មូលដ្ឋាន​ពន្ធលើ​ប្រាក់​បៀរវត្សរ៍ តាមរយៈការ​ដំឡើង​ជា​បន្តបន្ទាប់​នូវ​កម្រិត​អប្បរ​មា​នៃប្រាក់​បៀវត្សរ៍ ត្រូវជាប់ពន្ធ និងភាគ​នៃប្រាក់ចំណូល​ដែលត្រូវជាប់ពន្ធ លើ​ប្រាក់ចំណូល​ ដើម្បីធានាថា​មន្ត្រី​​រា​ជការ​សាធារណៈ និងកម្មករ និ​យោជិត​ ដេលត្រូវទទួលបានប្រាក់​បៀវត្សរ៍ ឬប្រាក់ឈ្នួល​អប្បរមា​មិន​ត្រូវ​ជាប់​ពន្ធលើ​ប្រាក់បៀវត្សរ៍ឡើយ ។

៦.លុប​ការ​ប្រមូលពន្ធលើ​មធ្យោបាយដឹកជញ្ជូន​ចំពោះ​យានយន្ត​មួយចំនួន​ដូចជា​ទោចក្រ​យានយន្ត ត្រីចក្រ​យាន​យន្ត ជលយានយន្ត ត្រាក់ទ័រ និងគ្រឿង​យន្ត​ប្រហាក់ប្រហែល​មួយចំនួន ដើម្បីសម្រួល​បន្ទុក​ចំណា​យ​​របស់​ប្រជាពលរដ្ឋ ។

៧. ការអនុគ្រោះពន្ធ ប្រថាប់ត្រាចំពោះការទទួលកម្មសិទ្ធិ​ឬសិទ្ធិ​កាន់​កាប់អចលនទ្រព្យ​ក្នុង​រង្វង់​ញាតិ​

៨.​ការលុប​ចោលពន្ធប្រថាប់ត្រា​លើលិខិត​គតិយុត្តស្តីពីការបង្កើត​ក្រុមហ៊ុន

៩. ការ​កែសម្រួល​ពន្ធ​តែមប្រិ៍ ដោយលើកឡែង​ការអនុវត្តចំពោះ​លិខិត​គតិយុត្តមួយចំនួន ។

១០ ការ​កែសម្រួល​អត្រា​ប្រាក់ប្រចាំខែ​ចំពោះពិន័យពីការ​កំណត់ពន្ធឡើងវិញ និងការ​បង់ពន្ធយឺតយ៉ាវ​នៃប្រាក់​ពន្ធ​​ដែល​បង់ខ្វះ​ ដើម្បីសម្រួល​អត្រា​ការ​ប្រាក់​តាមស្ថានភាពទីផ្សារ​ជាក់ស្ដែង បន្ធូរ​បន្ថយ​បន្ទុក​របស់​វិស័យឯកជន និង​សម្រួល​កិច្ចពាណិជ្ជកម្ម ។

ក្រៅពីនេះ​រាជរដ្ឋាភិបាលក៏បានដាក់ចេញនូ​វវិធានការ​លើក​ទឹកចិត្ត​ផ្នែកពន្ធដារជាច្រើនទៀត​តាមវិស័យ​សំខាន់ៗ​។​