(ភ្នំពេញ)៖ ការប្រមូលពន្ធត្រូវបានធ្វើឡើងជាទៀតទាត់ដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ ដោយបានបែងចែកទៅតាមប្រភេទពន្ធនីមួយៗដែលរួមមាន ពន្ធអាករ ពន្ធតម្លៃបន្ថែម ពន្ធកាត់ទុក ពន្ធដីធ្លី ពន្ធប្រាក់បៀវត្សជាដើម។
ហើយតាមរយៈការប្រមូលពន្ធទាំងអស់នោះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគម្រោងធំៗទាំង ៨ នេះ។
ដែលរដ្ឋបានយកប្រាក់ពន្ធប្រមូលបានទៅធ្វើ រួមមាន ៖
- យកទៅសាងសង់មន្ទីរពេទ្យ
- សាងសង់ថ្នល់
- ការពារព្រំដែន
- ចំណាយទូទៅ សង្គមកិច្ច សេដ្ឋកិច្ច និងអភិវឌ្ឍ
- សាងសង់សាលារៀន
- សាងសងស្ពាន
- បើកប្រាក់ខែជូនកងទ័ព និងកម្លាំងប្រដាប់អាវុធ
- បើកប្រាក់ខែជូនមន្ត្រីរាជការ ៕