ដំណាក់កាលដំបូងនៃខ្សែរថភ្លើងល្បឿនលឿនថៃ-ចិន ដែលរត់ពីទីក្រុងបាងកកទៅនគររាជសីមា ត្រូវបានគេរំពឹងថានឹងបើកដំណើរការដំណាក់កាលដំបូងនៅឆ្នាំ២០២៧ នេះបើយោងតាមក្រសួងសាធារណការរបស់ប្រទេសថៃ។
រហូតមកដល់បច្ចុប្បន្ន ដំណាក់កាលដំបូងប្រវែង ២៥៣គីឡូម៉ែត្រនេះ សម្រេចការសាងសង់បាន ២៤ភាគរយហើយ ដោយត្រូវបានគេរំពឹងថានឹងចំណាយអស់ប្រមាណជា ៥,១ពាន់លានដុល្លារ សម្រាប់ដំណាក់ដំបូងនេះ។
គួរបញ្ជាក់ថា ក្រោយបញ្ចប់ការសាងសង់ ខ្សែរថភ្លើងទាំងមូល នឹងអាចរត់បានចម្ងាយ សរុប ៦០៨គីឡូម៉ែត្រ ពីទីក្រុងបាងកក ភាគឦសាននៃប្រទេសថៃ ទៅកាន់ខេត្ត Nong Khai ព្រំដែនប្រទេសឡាវ ហើយក៏នឹងមានសមត្ថភាពអាចរត់បានល្បឿន ២៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ សម្រាប់ដំណាក់កាលបន្ទាប់វិញមានប្រវែង ៣៥៥គីឡូម៉ែត្រ នឹងរត់ពីខេត្ត Nong Khai ទៅវៀងច័ន្ទ ដែលនឹងជួបខ្សែបន្ទាត់ឡាវ – ចិនទៅគុនមីងផងដែរ។
ដំណាក់កាលចុងក្រោយនេះ ត្រូវបានគេរំពឹងថានឹងចំណាយអស់ប្រមាណ ៨,៥ពាន់លានដុល្លារ។
ខ្សែរថភ្លើងមួយខ្សែនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន China Railway Construction Corp ដែលជាភាគហ៊ុនរបស់ចិនដោយផ្អែកលើរថភ្លើងល្បឿនលឿន Fuxing Hao CR300 របស់ CRRC៕