Alynana Media Cambodia
Icon Collap
clinic narit

កម្មករកម្មការិនីរោងចក្រកាត់ដេរ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសម្តែងការអរគុណរដ្ឋាភិបាលចំពោះការដំឡើងប្រាក់ឈ្នួល

Media LNN | Sep 29, 2023
កម្មករកម្មការិនីរោងចក្រកាត់ដេរ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសម្តែងការអរគុណរដ្ឋាភិបាលចំពោះការដំឡើងប្រាក់ឈ្នួល
Clinic narith

(ភ្នំពេញ)៖ ក្រុមកម្មករកម្មការិនីរោងចក្រកាត់ដេរ នៅរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសម្តែងការអរគុណជូនដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាភាគីសហជីព និងនិយោជក ដែលបានគិតគូរ និងដំឡើងប្រាក់ឈ្នួលអប្បបរមាបន្តទៀតនៅឆ្នាំ២០២៤ ថែមទាំងអះអាងថា នឹងខិតខំបំពេញការងារឲ្យកាន់តែល្អប្រសើរទៅមុខបន្តទៀត។

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កម្មករនិយោជិតនៃរោងចក្រកាត់ដេរ​សំលៀកបំពាក់ ជាវៃ ស្ថិតនៅតំបន់វេងស្រេង បាននិយាយស្រដៀងគ្នាថា ការចចារដំឡើងប្រាក់ឈ្នួលឆ្នាំនេះ ពិតជាដំណឹងល្អ ព្រោះអាចដំឡើងបានថែមទៀត ទោះបីជាចំនួនមិនច្រើននិងសមបំណង ប៉ុន្តែពិតជាអស្ចារ្យ ព្រោះថាតួលេខឃើញថាកើនថែមទៀត គ្រាដែលរោងចក្រ សហគ្រាសមួយចំនួន បានបិទ និងព្យួរការងារ ដោយសារវិបត្តិសេដ្ឋកិច្ចសាកល។

កម្មករ កម្មការិនី បានសន្យាថា ដើម្បីជាការឆ្លើយតប ចំពោះការយកចិត្តទុកដាក់ក្នុងការចចារដំឡើង​ប្រាក់ឈ្នួលអប្បបរមា និងដើម្បីទាក់ទាញអ្នកវិនិយោគិនមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា ក៏ដូចជា​អូសទាញ​ការបញ្ជាទិញក្នុងតម្លៃខ្ពស់ ពួកគាត់នឹងខិតខំប្រឹងប្រែងយ៉ាងណាបំពេញ​ការងារឲ្យអស់លទ្ធភាព។

សូមបញ្ជាក់ថា ក្រោយពីឆ្លងកាត់ការពិភាក្សាគ្នាក្នុងការកំណត់ប្រាក់ឈ្នួល​អប្បបរមា​របស់កម្មករ​និយោជិតផ្នែកវិស័យវាយនភណ្ឌ កាត់ដេរ ​ផលិតស្បែកជើង និងផលិតផលិតផល​ធ្វើ​ដំណើរ​និងកាបូប ​ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ​បាន​សម្រេចលទ្ធផល​ផ្លូវការចំនួន ​២០២ដុល្លារ ដោយ​មានការបន្ថែមពីរាជរដ្ឋាភិបាលចំនួន ​២ដុល្លារទៀត សរុបគឺចំនួន ២០៤ ដុល្លារ ដែល​ដាក់ឲ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ៕