Alynana Media Cambodia
Icon Collap
clinic narit

ឆមាសទី១-២០២៣ ធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបញ្ចេញកម្ចីជាង ៥៧ពាន់លានដុល្លារ សម្រាប់វិស័យសេដ្ឋកិច្ច

Media LNN | Oct 03, 2023
ឆមាសទី១-២០២៣ ធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបញ្ចេញកម្ចីជាង ៥៧ពាន់លានដុល្លារ សម្រាប់វិស័យសេដ្ឋកិច្ច
Clinic narith

(ភ្នំពេញ)៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមវិស័យសេដ្ឋកិច្ច មានចំនួន ២៣៨,៧ ទ្រីលានរៀល (៥៧,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ១០,៥% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ នេះបើតាមរបាយការណ៍ចេញដោយធនាគារជាតិកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

ឥណទានទាំងនេះគ្របដណ្តប់លើវិស័យជួញដូរដុំនិងរាយ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន កសិកម្ម សេវាកម្ម អចល​ន​ទ្រព្យ សំណង់ អង្គភាពគ្រួសារ កម្មន្តសាល និងឥណទានផ្សេងៗ។

ក្នុងនោះ កម្ចីដែលបានផ្តល់ទៅក្នុងការទិញផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួនមានចំនួនជាង ៦,៩ពាន់លានដុល្លារ សម្រាប់វិស័យអចលនទ្រព្យមានចំនួនជាង ៤,៧ពាន់លានដុល្លារ ខណៈសំណង់មានចំនួនជាង ៤,៤ពាន់លានដុល្លារអាមេរិក៕