Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកមិនឱ្យរថយន្តដឹកទំនិញធំៗ ធ្វើចរាចរណ៍ពីផ្លូវជាតិលេខ១រហូតដល់ស្ពានច្បារអំពៅ

Media LNN | Oct 04, 2023
រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកមិនឱ្យរថយន្តដឹកទំនិញធំៗ ធ្វើចរាចរណ៍ពីផ្លូវជាតិលេខ១រហូតដល់ស្ពានច្បារអំពៅ
Clinic narith

នៅក្នុងកិច្ចប្រជុំស្តីពីការងារការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាបាល កាលពីម្សិលមិញនេះ ឯកឧត្តម ឃួង ស្រេង ដែលជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រកាសមិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញធំៗធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ឡើយ ពិសេសចាប់ពីតំបន់និរោធទី៣ រហូតដល់ស្ពានច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ។

ជាក់ស្តែងបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានបានឱ្យដឹងថា ចំពោះមូលហេតុដែលរដ្ឋបាលរាជធានីភ្នំពេញ ផ្អាកមិនឱ្យរថយន្តដឹកទំនិញធំៗជិះឆ្លងកាត់ ព្រោះតែតម្រាយផ្លូវនេះមានការកកស្ទះចរាចរណ៍ខ្លាំងនិងដោយសារតែការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សដែលជាស្ពានអាកាសមួយមានរង្វង់មូលលើអាកាសបាននិងកំពុងដំណើរការសាងសង់យ៉ាងមកមាញឹកហើយបង្កការកកស្ទះចរាចរណ៍រាល់ថ្ងៃ។
19

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា ជាជំហាននៃការដោះស្រាយបញ្ហាចរាចរណ៍នៅចំណុចខាងលើនេះ ឯកឧត្តមក៏បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ចប៉ូលីស ត្រូវហាមដាច់ខាត ចំពោះរថយន្តដឹកទំនិញធំៗ គឺមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ពិសេសចាប់ពីនិរោធ៣ រហូតដល់ស្ពានច្បារអំពៅ ព្រោះយើងមានផ្លូវវាងឱ្យពួកគាត់ហើយ៕