Alynana Media Cambodia
Icon Collap
clinic narit

ថៃប្រកាសទម្លាក់តម្លៃ ទំនិញនិងសេវាកម្មសំខាន់ៗជាង ១៥ម៉ឺនមុខ ដើម្បីសម្រួលសេដ្ឋកិច្ចប្រជាជន ខណៈមួយមុខៗចុះថ្លៃជាង ៨៧%

Media LNN | Oct 05, 2023
ថៃប្រកាសទម្លាក់តម្លៃ ទំនិញនិងសេវាកម្មសំខាន់ៗជាង ១៥ម៉ឺនមុខ ដើម្បីសម្រួលសេដ្ឋកិច្ចប្រជាជន ខណៈមួយមុខៗចុះថ្លៃជាង ៨៧%
Clinic narith

ថៃប្រកាសទម្លាក់តម្លៃទំនិញប្រើប្រាស់ និងសេវាកម្មសំខាន់ៗ ជាង ១៥០,០០០មុខ ខណៈមួយមុខៗមានតម្លៃចុះជាអតិបរមាដល់ទៅ ៨៧% ហើយការបញ្ចុះតម្លៃនេះនឹងធ្វើឡើងរហូតដល់ទៅចុងខែធ្នូ ឆ្នាំ២០២៣។
ប្រភពពី Bangkok Post បានឱ្យដឹងថា ប្រភេទទំនិញដែលគេបញ្ចុះតម្លៃត្រូវបាន ចែកចេញជា៣ក្រុមសំខាន់ៗ ទី១.អាហារ និងភេសជ្ជៈ រួមទាំងអាហារកែច្នៃ អង្ករ គ្រឿងទេស​ (សរុប ៣០៥៨ មុខជាមួយនឹងការបញ្ចុះតម្លៃអតិបរណាដល់ទៅ៨៧%) ទី២.របស់របរប្រើប្រាស់ប្រចាំថ្ងៃដូចជា គ្រឿងអគ្គិសនី ការតុបតែងគេហដ្ឋាន ឧបករណ៍ ឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត (សរុប ៨២៩០មុខ ជាមួយនឹងការបញ្ចុះតម្លៃអតិបរមា ៨០%) ទី៣.ទំនិញកសិកម្មដែលមានដូចជា ជី គីមីកសិកម្ម និងចំណីសត្វ (សរុប ១៩៨មុខជាមួយនឹងការបញ្ចុះតម្លៃអតិបរមា ៤០%)។

រីឯប្រភេទសេវាកម្មដែលគេបញ្ចុះតម្លៃក៏ត្រូវបានបែងចែកជា៣ក្រុមសំខាន់ៗដូចជា ទី១.សេវាវេជ្ជសាស្រ្ត (សរុប ១៤ម៉ឺនមុខ ជាមួយនឹងការបញ្ចុះតម្លៃអតិបរមា ២០%) ទី២.សេវាថែទាំ និងជួលជុលរថយន្ត (១២៣មុខ ជាមួយនឹងការបញ្ចុះតម្លៃអតិបរមា ៥០%) ទី៣.សេវាដឹកជញ្ជូន និងសេវានាំសំបុត្រ (៧មុខជាមួយនឹងការបញ្ចុះតម្លៃអតិបរមា ៦៩%)។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ថៃលោក Phumtham Wechayachai បានលើកឡើងថា «យុទ្ធនាការខាងលើនេះ គឺជាផ្នែកមួយនៃគោលនយោបាយ Quick Win របស់រដ្ឋាភិបាលថៃ ក្នុងការកាត់បន្ថយចំណាយ បង្កើនប្រាក់ចំណូល និងពង្រីកឱកាសអាជីវកម្ម»។ នៅក្នុងយុទ្ធនាការនេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ អ្នកចែកចាយ ផ្សារទំនើប ទីផ្សារក្នុងស្រុក និងអ្នកផ្ដល់សេវាកម្មផ្សេងៗចំនួន ២៨៨ ដែលពួកគេយល់ព្រមកាត់បន្ថយតម្លៃទំនិញ និងសេវាកម្មរបស់ពួកគេរហូតចុងខែធ្នូ ឆ្នាំ២០២៣នេះ។

លោក Phumtham បានគូសបញ្ជាក់ផងដែរថា ការកាត់បន្ថយតម្លៃនឹងជួយកាត់បន្ថយការចំណាយលើការរស់នៅពី២ ទៅ៣ ពាន់លានបាត និងជំរុញការចំណាយជំរុញសេដ្ឋកិច្ចក្នុងអំឡុងចុងឆ្នាំនេះ។ ហើយវាក៏អាចផ្ដល់អត្ថប្រយោជន៍ដល់គ្រប់វិស័យ រួមទាំងអ្នកប្រើប្រាស់ កសិករ និងអាជីវកម្មមិនថាតូចឬធំឡើយ៕