នៅក្នុងរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្ដដែលទទួលបានភ្ញៀវទេសចរទៅលេងច្រើនជាងគឺខេត្ដត្បូងឃ្មុំឈរនៅលេខរៀងទី១ ខេត្ដបាត់ដំបងនៅលេខរៀងទី២ និងខេត្ដកំពង់ឆ្នាំងនៅខេត្ដសរៀងទី៣។ ខណៈខេត្ដព្រះសីហនុ (កំពង់សោម) នៅលេខរៀងទី៤ និងខេត្ដសៀមរាបនៅលេខរៀងទី៥។
តាមការចុះផ្សាយពីក្រសួងទេចរណ៍នៅមុននេះបន្ដិចបានឲ្យដឹងថា ស្ថានភាពទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋដែលបានដើរកម្សាន្តនាឱកាសពិធីបុណ្យភ្ជំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ គឺមានសរុបជាង ២ លាននាក់ ក្នុងនោះ ទេសចរជាតិប្រមាណ ១,៨៩ លាននាក់ កើនឡើង ៥២,២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និងទេសចរបរទេសប្រមាណ ២,៧ ម៉ឺននាក់ កើនឡើង ៩០,៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។
យោងតាមរបាយការណ៍របសក្រសួងទេចរណ៍ គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ រួមមាន៖
១. ត្បូងឃ្មុំមានភ្ញៀវទេសចរសរុប : ៤៤០.៣០០ នាក់
២. បាត់ដំបងមានភ្ញៀវទេសចរសរុប : ២១១.៣២៩ នាក់
៣. កំពង់ឆ្នាំងមានភ្ញៀវទេសចរសរុប : ១៦៨.០៦១ នាក់
៤. ព្រះសីហនុមានភ្ញៀវទេសចរសរុប : ១៥៧.០៤៦ នាក់
៥. សៀមរាបមានភ្ញៀវទេសចរសរុប : ១២៥.៤៤៩ នាក់៕