(រដ្ឋធានីប៉េកាំង)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាល្ងាចថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើគម្រោងចំនួន៣ រៀបចំដោយសមាគមអ្នកវិនិយោគចិននៅកម្ពុជា។
គម្រោងទាំង៣នោះរួមមាន៖
១៖ អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការ លើគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិស័យផ្សេងទៀត នៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ
២៖ អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគ លើការបណ្តុះបណ្ដាលវិស័យអប់រំ បដិសណ្ឋារកិច្ច ដែលត្រូវជ្រើសរើសសិស្ស និសិ្សតវិទ្យាល័យនៅកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន
៣៖ អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគ លើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕