គិតត្រឹមរយៈពេល៩ ខែនៅក្នុងឆ្នាំ២០២៣នេះ ក្រុមព្រឹក្សាភិវឌ្ឍកម្ពុជាបាន អនុម័តគម្រោងវិនិយោគដែលមានទុនវិនិយោគប្រមាណជិត៤ ប៊ីលានដុល្លារ ហើយនៅក្នុងនោះទុនវិនិយោគរបស់ប្រទេសចិនមានប្រមាណ ៧៦ភាគរយផង។ នេះបើយោងតាមការលើឡើងរស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈ កម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។
ការលើកឡើងរបស់ឯកឧត្តមធ្វើឡើងនៅក្នុង ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូលសមាគមសភាពពាណិជ្ជកម្មចិន ដឹកនាំដោយលោក Lin Shiqiang ប្រធានសមាគមចិន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។ ដោយក្នុងជំនួបនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាការងារ គឺដើម្បីស្ដាប់មតិយោបល់ពីសមាគមសភាពាណិជ្ជកម្មចិន ក្នុងការចូលរួមកែរលម្អបរិស្ថានវិនិយោគនៅកម្ពុជាផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអគ្គលេខាធិការបានលើកឡើងថា ក្នុងច្បាប់វិនិយោគថ្មី វិស័យអាទិភាព មានចំនួន ១៩ ដែលក្នុងនោះមានវិស័យអាទិភាពពីរដែលយើងកំពុងចង់បានខ្លាំងបំផុតនោះគឺការវិនិយោគ ក្នុងវិស័យដែលមានបច្ចេកវិទ្យាខ្ពស់ ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងការ វិនិយោគក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ឧស្សហកម្មកែច្នៃ ចំណីអាហារដែលបម្រើទីផ្សារក្នុងស្រុក ឬការនាំចេញជាដើម៕