លោមប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានព្រមានកាលពីថ្ងៃពុធថា ជម្លោះរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស អាចរីករាលដាលខ្លាំងហួសពីមជ្ឈិមបូព៌ា ហើយបាននិយាយថា វាជារឿងខុសឆ្គង ដែលស្ត្រីស្លូតត្រង់ កុមារ និងមនុស្សចាស់ នៅតំបន់ហ្គាហ្សា ត្រូវបានផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មរបស់អ្នកដទៃនោះ។
លោកពូទីនដែលបានធ្វើអត្ថាធិប្បាយនៅក្នុងកិច្ចប្រជុំវិមានក្រឹមឡាំងជាមួយក្រុមមេដឹកនាំសាសនារុស្ស៊ីដែលមានជំនឿខុសៗគ្នា បាននិយាយថា ការបង្ហូរឈាមនៅក្នុងតំបន់នេះ ត្រូវតែបញ្ឈប់។
លោកបានបន្ថែមទៀតថា ខ្លួនបានប្រាប់មេដឹកនាំពិភពលោកផ្សេងទៀត នៅក្នុងការសន្ទនាតាមទូរស័ព្ទថា ប្រសិនបើវាមិនដូច្នោះទេ វានឹងមានហានិភ័យនៃការផ្ទុះឡើងកាន់តែធំថែមទៀត។
ឯកសារកិច្ចប្រជុំនៅវិមានក្រឹមឡាំងបានឲ្យដឹងថា៖ «ភារកិច្ចរបស់យើងនៅថ្ងៃនេះ ភារកិច្ចចម្បងរបស់យើងគឺបញ្ឈប់ការបង្ហូរឈាម និងអំពើហិង្សា»។
« បើពុំដូច្នេះទេ ការកើនឡើងបន្ថែមទៀតនៃវិបត្តិនេះ គឺផលវិបាកកាន់តែធ្ងន់ធ្ងរ និងគ្រោះថ្នាក់ និងបំផ្លិចបំផ្លាញបំផុត ហើយមិនត្រឹមតែសម្រាប់តំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ វាអាចរាលដាលទៅឆ្ងាយហួសពីព្រំដែននៃមជ្ឈឹមបូព៌ា»៕