Alynana Media Cambodia
Icon Collap
clinic narit

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងក្លាយជាសក្ដានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់ទាំងលើវិស័យទេសចរណ៍ និងវិនិយោគ

Media LNN | Oct 31, 2023
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងក្លាយជាសក្ដានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់ទាំងលើវិស័យទេសចរណ៍ និងវិនិយោគ
Clinic narith

 

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបើកឱ្យដំណើរការនៅថ្ងៃទី១៦ តុលា ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយ​គ្រប​ដណ្តប់​លើ​ផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ “វប្បធម៌ ធម្មជាតិ និង​ភាពឆ្លាតវៃ”។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មាន​លំដាប់​ថ្នាក់​នៃ​ការ​ហោះហើរ​ប្រភេទ4E ដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ធ្វើ​ការ​ចុះច​តបាន ដោយនឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ សម្រាប់​ផែនការ​រយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង។

កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និង​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយ​ជា​រួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជា​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ។

ផ្លូវអាកាស គឺអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្រ​បញ្ច​កោណ​-ដំណាក់​កាលទី១ ហើយក៏ស្ថិតនៅក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយ​ផ្តោត​លើ​ការ​លើក​កម្ពស់​ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមាន​គោល​ដៅ​យុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។