Alynana Media Cambodia
Icon Collap
clinic narit

សិង្ហបុរី នឹងប្ដូរនាយករដ្ឋមន្ត្រីជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំដោយការផ្ទេរតំណែង

Admin Alynana | Nov 06, 2023
សិង្ហបុរី នឹងប្ដូរនាយករដ្ឋមន្ត្រីជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំដោយការផ្ទេរតំណែង
Clinic narith

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បាននិយាយថា លោកនឹងប្រគល់មុខតំណែងរបស់លោកទៅឲ្យលោកឧបនាយករដ្ឋមន្ត្រី Lawrence Wong នៅខែកញ្ញាឆ្នាំក្រោយ ហើយវានឹងក្លាយជាការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

លោក Lee Hsien Loong បាននិយាយនៅក្នុងសន្និសីទរបស់គណបក្សសកម្មភាពប្រជាជន (PAP) កាលពីថ្ងៃអាទិត្យថា “ខ្ញុំមានបំណងប្រគល់តំណែងទៅឲ្យលោកឧបនាយករដ្ឋមន្ត្រី Lawrence Wong មុនពេលការបោះឆ្នោតសកលនាពេលខាងមុខ” ។

លោកបានបន្ថែមថា “ប្រសិនបើអ្វីៗដំណើរការល្អ ខ្ញុំនឹងប្រគល់តំណែងនាយករដ្ឋមន្ត្រីជូនលោក Lawrence ក្នុងថ្ងៃខួបគម្រប់ ៧០ ឆ្នាំរបស់គណបក្ស PAP នៅខែវិច្ឆិកាឆ្នាំក្រោយ” ។

លោក Lee Hsien Loong ដែលបច្ចុប្បន្នមានវ័យ ៧១ ឆ្នាំ គឺជាកូនប្រុសច្បងរបស់លោក Lee Kuan Yew នាយករដ្ឋមន្ត្រីទីមួយនៃប្រទេសសិង្ហបុរី ។ លោក Lee Hsien Loong បានក្លាយជានាយករដ្ឋមន្ត្រីទី ៣ របស់ប្រទេសក្នុងឆ្នាំ ២០០៤ ហើយបានប្រែមុខមាត់សិង្ហបុរីទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ី ។

ចំណែកលោក Wong វ័យ ៥០ ឆ្នាំធ្លាប់បម្រើការជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ហើយឧបនាយករដ្ឋមន្ត្រីរូបនេះក៏ជាចំណែកជួយអភិវឌ្ឍប្រទេសសិង្ហបុរីក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេមួយរបស់ពិភពលោកផងដែរ ជាពិសេសគឺការទាក់ទាញវិនិយោគិនមកពីជុំវិញពិភពលោក ៕