Alynana Media Cambodia
Icon Collap
clinic narit

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នឹងទទួលសមភាគីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ​ នាសេតវិមាន នៅថ្ងៃទី១៣ វិច្ឆិកានាថ្ងៃខាងមុខនេះ

Media LNN | Nov 08, 2023
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នឹងទទួលសមភាគីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ​ នាសេតវិមាន នៅថ្ងៃទី១៣ វិច្ឆិកានាថ្ងៃខាងមុខនេះ
Clinic narith

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នឹងទទួលសមភាគីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ​ នាសេតវិមាន នៅថ្ងៃទី១៣ ខែវិច្ឆិកា។ អ្នកនាំពាក្យសេតវិមានអាម៉េរិក លោកស្រី Karine Jean-Pierre បានបញ្ជាក់បែបនេះ នៅថ្ងៃទី៧ ខែវិច្ឆិកា។ មេដឹកនាំទាំងពីរ នឹងផុតអាណត្តិនៅឆ្នាំ២០២៤ខាងមុខ។

ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា អាម៉េរិក នឹងទទួលមេដឹកនាំសមាជិកកិច្ចប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង San Francisco។ លោក​ ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី គ្រោងបំពេញទស្សនកិច្ចនៅអាម៉េរិកចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ដើម្បីចូលរួមក្នុងកិច្ចប្រជុំ APEC។ 

ឆ្លៀតឱកាសនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី គ្រោងជួបជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការទ្វេភាគី ពាណិជ្ជកម្ម ថាមពលស្អាត និងសន្តិសុខ រួមទាំងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 

«មេដឹកនាំទាំងពីរ នឹងសម្របសម្រួលពីការពង្រឹងមជ្ឈភាពអាស៊ាន និងប្រកាន់យកច្បាប់អន្តរជាតិ»។ លោកស្រី Karine Jean-Pierre អ្នកនាំពាក្យសេតវិមានអាម៉េរិក បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៧ ខែវិច្ឆិកា។ 

ជំនួបរវាងមេដឹកនាំអាម៉េរិក និងឥណ្ឌូណេស៊ីនៅសេតវិមាននេះ ធ្វើឡើងស្របពេលអាម៉េរិកកំពុងប្រកួតប្រជែងជាមួយចិន នៅក្នុងតំបន់។
កន្លងមក ចិននៅក្រៅកិច្ចប្រជុំ APEC នេះ លោក បៃឌិន ក៏គ្រោងជួបជាមួយប្រធានាធិបតីចិន លោកស៊ី ជីនភីងផង។ ជម្លោះអ៊ីស្រាអែល-ហាម៉ាស សង្រ្គាមនៅអ៊ុយក្រែន ជម្លោះពាណិជ្ជកម្ម និងកោះតៃវ៉ាន់ជាដើម អាចជាប្រធានបទដ៏សំខាន់ ដែលមេដឹកនាំមហាអំណាចសេដ្ឋកិច្ចទាំងពីរលើកយកទៅពិភាក្សា។ ប្រសិនបើជំនួបមេដឹកនាំអាម៉េរិក-ចិន កើតឡើងមែន វាជាជំនួបដ៏កម្រមួយ ដែលប្រធានាធិបតីចិន ជួបសមភាគីអាម៉េរិក នៅក្នុងទឹកដីអាម៉េរិក៕