Alynana Media Cambodia
Icon Collap
clinic narit

សម្តេចធិបតី៖ រាជរដ្ឋាភិបាលនីតិកាលទី៧ហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់

Admin Alynana | Nov 13, 2023
សម្តេចធិបតី៖ រាជរដ្ឋាភិបាលនីតិកាលទី៧ហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់
Clinic narith

សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សេវាសាធារណៈចំនួន ១៦  នឹងត្រូវលុបចេញ, សេវាសាធារណៈចំនួន ៥៦ នឹងត្រូវបន្ថយតម្លៃ។ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តថែរក្សាសមិទ្ធផលចាស់ ដែលមានស្រាប់ និងបង្កើត​សមិទ្ធផលថ្មីៗ​ឱ្យបានកាន់តែច្រើន ដោយកិច្ចការនេះរាជរដ្ឋាភិបាលប្រកាសថា​ ហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានធ្វើការវះកាត់ផងដែរ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីនាំមកនូវវិបុលភាពរួមជូន​ជាតិ​មាតុភូមិ​ទាំងមូល​នោះរាជ​រដ្ឋាភិបាល នឹងដាក់ចេញនូវយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ ពោលគឺ«នឹងបន្តថែរក្សាសមិទ្ធផលចាស់​ដែល​មានស្រាប់ និងបង្កើតសមិទ្ធផលថ្មីៗ​កាន់តែច្រើន»។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនេះគឺបានធ្វើឡើង ក្នុងឱកាស​អញ្ជើញជាអធិបតីភាពបើកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ​លើកទី១៩ នៅវិមានសន្តិភាព នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានថ្នាក់ដឹកនាំវិស័យឯកជនជាច្រើនបានចូលរួម៕