
ពន្ធគឺជាប្រភពចំណូលដ៏សំខាន់បំផុតរបស់រដ្ឋាភិបាលប្រទេសនីមួយៗនៅលើពិភពលោក ក្នុងនោះដែរពន្ធលើប្រាក់ចំណូលក៏ជាចំណែកដ៏សំខាន់មួយ ដែលរដ្ឋាភិបាលកំណត់ទៅលើអាជីវកម្ម ឬបុគ្គលដែលមានប្រាក់ខែ សុទ្ធតែមានកាតព្វកិច្ចពន្ធ។ ជាធម្មតារដ្ឋាភិបាលប្រទេសណាក៏ត្រូវការចំណូលពីការយកពន្ធដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសរបស់ខ្លួនដែរ ប៉ុន្តែតើលោកអ្នកដឹងទេថាមានប្រទេសមួយចំនួនគេមិនយកពន្ធលើប្រាក់ចំណូលឡើយ?
យោងតាមទិន្នន័យពី Global Citizen Solutions បានបង្ហាញឱ្យឃើញថា ខាងក្រោមនេះជាប្រទេសនិងរដ្ឋចំនួន១៤ ដែលមិនយកពន្ធលើប្រាក់ចំណូល៖
១. អង់ទីហ្គា និង បាប៊ូដា (Antigua and Barbuda)
២. សាន់ឃីត និង ណេវីស (Saint Kitts and Nevis)
៣. សហព័ន្ធអារ៉ាប់រួម (United Arab Emirates)
៤. វ៉ានូអាទូ (Vanuatu)
៥. ប្រ៊ុយណេ (Brunei)
៦. បារ៉ែន (Bahrain)
៧. បាហាម៉ាស (the Bahamas)
៨. ប៊ឺមូដា (Bermuda)
៩. កោះកៃម៉ាន (Cayman Islands)
១០. ម៉ូណាកូ (Monaco)
១១. គុយវ៉ែត (Kuwait)
១២. កាតា (Qatar)
១៣. សុម៉ាលី (Somalia)
១៤. សាហារ៉ាខាងលិច (Western Sahara)
គួរជម្រាបផងដែរថា ប្រទេសដែលសម្រេចចិត្តមិនយកពន្ធលើប្រាក់ចំណូល ដែលបានរៀបរាប់ខាងលើនេះ គឺភាគច្រើនសុទ្ធសឹងតែជាប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិ ជាក់ស្ដែងដូចជាកាតា ឬគុយវ៉ែត ដូច្នេះប្រាក់ចំណូលរដ្ឋចម្បងរបស់គេមិនពឹងផ្អែកលើពន្ធទេ តែពឹងលើពាណិជ្ជកម្មប្រេង និងឧស្ម័នវិញ៕